លោក ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែឧសភា ដើម្បីពង្រឹងទំនាក់ទំនង

2024/04/26 10:57:53 pm        61

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងខែឧសភា ដែលជាគម្រោងធ្វើដំណើរលើកដំបូងរបស់ខ្លួន នៅក្រៅប្រទេស ចាប់តាំងពីការបោះឆ្នោតឡើងវិញ ខណៈដែលទីក្រុងមូស្គូ ស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយទីក្រុងប៉េកាំង។

ប្រទេសលោកខាងលិច បានមើលរុស្ស៊ី និងចិនថា មានការបង្កើនកិច្ចខិតខំប្រឹងប្រែងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលពួកគេ ជំរុញកិច្ចសហប្រតិបត្តិការយោធា និងស្វែងរកការពង្រីកឥទ្ធិពលសកលរបស់ពួកគេ។

លោកពូទីន បាននិយាយនៅឯវេទិកាធុរកិច្ច នៅទីក្រុងមូស្គូ ដោយមិនផ្តល់ព័ត៌មានលម្អិតថា៖«ដំណើរទស្សនកិច្ច នៅខែឧសភា ត្រូវបានគ្រោងទុក» ។ មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០២៣។

រយៈពេលប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចាប់ផ្តើមការវាយប្រហារយោធាទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ហើយចាប់តាំងពីពេលនោះមក បានជំរុញពាណិជ្ជកម្ម ឲ្យកើនឡើងខ្ពស់បំផុត។

ទីក្រុងមូស្គូ បានសម្លឹងមើលទៅប្រទេសចិនថាជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់ ចាប់តាំងពីលោកខាងលិច បានវាយប្រហាររុស្ស៊ីជាមួយនឹងទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ទៅលើការវាយលុកយោធារបស់       ខ្លួន។

ទន្ទឹមនឹងនេះ ប្រទេសចិន បានទទួលផលប្រយោជន៍ពីការនាំចូលថាមពលពីរុស្ស៊ី ដែលមានតំលៃថោក និងការទទួលបានធនធានធម្មជាតិដ៏ច្រើន រួមទាំងការដឹកជញ្ជូនឧស្ម័នឥតឈប់ឈរ តាមរយៈបំពង់បង្ហូរ ប្រេង Power of Siberia។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm