ហេតុផល ២ នាំ​ឲ្យ​ក្រុម​​សូ​ហ្វី​យ៉ា​ប៉ៃលិន​បង្ខំចិត្ត​ដកខ្លួន​ពី​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​

2021/07/29 05:45:37 pm        149

​បាល់ទាត់៖ លោក ហង់ សុ​បាលី​យ៉ា អ្នកចាត់ការ​ទូទៅ​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន បានបញ្ជាក់​ហេតុ​ផល​សំខាន់ ២ ដែល​បង្ខំ​ឲ្យ​ក្រុម​លោក​ត្រូវ​ដកខ្លួន​ទាំង​អាល័យ ពី​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្តលើក​ទី​១៥ ឆ្នាំ​២០២១ ដែល​គ្រោង​ដំណើរការ​ប្រកួត​ឡើងវិញនា​ថ្ងៃទី​០៣ ខែសីហា​សប្ដាហ៍​ក្រោយ។​

​អ្នកចាត់ការ​ទូទៅ និង​ជា​ស្ថាបនិក​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន​ដដែលបាន​បញ្ជាក់ថា ហេតុផល​ធំ​បំផុតគឺ​ដោយសារ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​ក្រុម​ត្រូវ​រំសាយ​មិនអាច​ប្រមូលផ្ដុំ​ហ្វឹកហាត់​បាន ហើយ​ទី​២ គឺ​ក្រុម​ខ្វះខាត​កីឡាករ ហើយ​ការស្នើសុំ​ផ្លាស់ប្ដូរ​កីឡាករ​មក​គណៈកម្មកា​រ​រៀបចំ​ការប្រកួត តែ​ពុំ​ត្រូវបាន​អនុញ្ញាត។ ដូច្នេះ​លោក​មានតែ​បង្ខំចិត្ត​ដកខ្លួន ដ្បិត​រូបលោក​ផ្ទាល់​ចង់​បន្ដ​ការប្រកួត​ខ្លាំងណាស់។​

​​គួរ​ដឹងថា មុន​ផ្អាក​ការប្រកួតដោយសារ​វិបត្តិ​កូ​វីដ​-១៩ បេក្ខភាព​ពូ​ល B នៃ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​សូ​ហ្វី​យ៉ា​ប៉ៃ គឺជា​ក្រុម​ខ្លាំង​មួយដោយ​កំពុង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន បន្ទាប់ពី​ឆ្លងកាត់ ៦​ប្រកួត​ឈ្នះ​៣ ស្មើ​២ និង​ចាញ់១ រកបាន ១១​ពិន្ទុ ហើយ​ជា​ក្រុម​មាន​អាទិភាព​ខ្ពស់នឹង​បាន​ឡើង​វគ្គ​បន្ដ។ ប៉ុន្ដែ​ក្រោយ​ការដកខ្លួន​នេះបានធ្វើ​ឲ្យ​បេក្ខភាព​ពូ​ល B នៅសល់តែ ២​ក្រុម​ប៉ុណ្ណោះ ដែល​ត្រូវ​បន្ដ​ការប្រកួត រួមមាន​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        124
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        137
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm