អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋឃុំតាលោ ស្រុកតាលោសែនជ័យ

2024/04/26 11:21:13 pm        351

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សមាជិករដ្ឋសភា និងជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តពោធិ៍សាត់មកពីគណបក្សប្រជាជនកម្ពុជា រួមមានឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទី ថានី និង ឯកឧត្តម រ៉ូហ្វី អូស្មាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក ព្រមទាំង​ក្ដាប់ព័ត៌មាននៅថ្នាក់មូលដ្ឋាន រាយការណ៍ជូនទៅថ្នាក់លើ ឲ្យបានដឹង អំពីស្ថាន​ភាព​ជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ។ ពិធីនេះប្រារព្ធធ្វើនៅវត្តតាលោ ដោយមានប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និងមន្ត្រីជារការចូលរួមសរុបប្រមាណ៣៥០នាក់ ។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នា មានទាំងមេឃុំ មេភូមិ ចាស់​ព្រឹទ្ធាចារ្យ លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ នគរបាលប៉ុស្ដិរដ្ឋបាល យុវជន និង​ប្រជា​ពលរដ្ឋគ្រប់ភូមិក្នុងឃុំតាលោ ដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក ហើយ​ក៏​ជា​វេទិកា​សាធារណៈ​​មួយ​មិនប្រកាន់និន្នាការនយោបាយ ដោយ​បើក​ចំហរ​ឲ្យ​បង​ប្អូន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​​នានា ជាក្ដីកង្វល់ ឬជាសំណូមពរ ដែលបងប្អូនជួបប្រទះក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​ឲ្យ​ក្រុម​​តំណាងរាស្ត្របានដឹង កត់ត្រាទុកបញ្ជូនទៅថ្នាក់លើ រកដំណោះស្រាយជូន។

ក្នុងនោះដែរប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្ន​នេះ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​យ៉ាង​ល្អ​ប្រសើរ រស់នៅដោយមិនភ័យព្រួយពីភ្លើងសង្គ្រាមដូចពីជំនាន់មុនៗ ហើយ​ប្រទេស​ជាតិ​កំពុង​មាន​ការ​អភិវឌ្ឍលើគ្រប់វិស័យ យើងមានតែផលលំបាក់ខ្លះៗមួយចំនួនក្នុងជីវភាពរស់ប្រចាំថ្ងៃ ដូច​ជា​ក្នុងឆ្នាំនេះអាកាសធាតុក្ដៅខ្លាំងណាស់ ទឹកស្ទឹង ត្រពាំងបឹងបួរ រីងស្ងួតហួតហែងគ្មានសល់ បណ្ដាល​ឲ្យជួបបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ទាំងមនុស្ស សត្វ និងការដាំដំណាំបន្លែផ្សេង។ ប្រជាពលរដ្ឋតាមភូមិនីមួយៗ ក៍បានលើកឡើងអំពីបញ្ហាខ្វះផ្លូវធ្វើដំណើរ ប្រឡាយទឹក អណ្ដូងទឹក ស្រះទឹក ខ្វះឯកសណ្ឋានប្រជាការពារ មណ្ឌលសុខភាពលិចទឹកពេលភ្លៀងម្ដងៗនារដូវវស្សា ដែល​ត្រូវ​ការចាក់ដីបំពេញទីធ្លា ។ ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ គឺមកស្ដាប់ កត់ត្រា ទាំងសុខ និងទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន យកទៅ​ឱ្យ​ស្ថាប័ន​ដែល​មានសមត្ថកិច្ច ឬអាជ្ញាធរដែនដី ពិនិត្យដោះស្រាយ និងអន្តរាគមន៍ជូន។ ចំពោះ​បញ្ហា​ខ្វះ​ខាត​ទឹកសម្រាប់មនុស្ស សត្វ និងវិស័យកសិកម្ម ជាបញ្ហាខ្លាំងបំផុត ហើយ​ឯកឧត្តម​នឹង​ជួប​ពិភាក្សា​ជាមួយឯកឧត្តមអភិបាលខេត្ត ដើម្បីរកវិធីដោះស្រាយជាបន្ទាន់។ ឯកឧត្តមបានបកស្រាយនិងពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ នូវបញ្ហានិងសំណូមពរ ដែល​បានលើកឡើងទាំងប៉ុន្មាន ព្រមទាំងបានជូនថវិកាចំនួន៣លានរៀល ចូល​រួម​ចាក់​ដី និង​ទិញ​ទឹក​ប្រើប្រាស់ ក្នុងមណ្ឌលសុខភាពតាលោ និង១លានរៀលទៀតសម្រាប់វត្តតាលោ។ ហើយ​ប្រជា​ពលរដ្ឋ និងអ្នកបានមកចូលរួមជិត៣៥០នាក់ ឯកឧត្តមបានជូនថ្នាំពេទ្យ ម្នាក់​៣០​គ្រាប់​ផង​ដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        117
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        228
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm