ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមជាមួយសហរដ្ឋអាមេរិក និងកាណាដា ក្នុងការប្រកាសពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងឧស្សាហកម្មដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះ លើអ៊ីស្រាអែល។
ទីក្រុងតេអេរ៉ង់ បានបើកការវាយលុកយោធាដោយផ្ទាល់ជាលើកដំបូងរបស់ខ្លួន លើទឹកដីអ៊ីស្រាអែលជិតពីរសប្តាហ៍ បន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ ខែមេសាដែលបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល បានសម្លាប់សមាជិក ៧នាក់នៃកងឆ្មាំបដិវត្តន៍ឥស្លាម នៅទីក្រុងដាម៉ាស។
ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងយានដ្រូន និងមីស៊ីលជាង ៣០០គ្រឿង ដែលភាគច្រើនត្រូវបានបាញ់ទម្លាក់ដោយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរួមទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ដែល បណ្តាលឲ្យខូចខាតតិចតួច។
សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ដោយផ្តោតលើបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មយានដ្រូនរបស់អ៊ីរ៉ង់។