ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន ​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្កាដិនស៊ីធី រាជធានីភ្នំពេញ

2024/04/26 08:47:16 pm        81

ភ្នំពេញ៖  ល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្កាដិនស៊ីធី រាជធានីភ្នំពេញ។ ក្នុងនោះ ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

-      សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្ដេចបានបង្ហាញការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំទាំងឡាយទាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមបានយ៉ាងល្អរហូតមកដល់ពេលនេះ។

-      សម្ដេចតេជោ ហ៊ុន សែន មានប្រសាន៍បញ្ជាក់ថា សម្ដេចតែងតែចាត់ទុកថា វិស័យឯកជន គឺជាក្បាលរថភ្លើងក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលគឺជាសេដ្ឋវិទូក្នុងការដឹកនាំប្រទេសជាតិ។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា៖ វិស័យឯកជន គឺជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ច ចំណែករដ្ឋាភិបាល គឺជាសេដ្ឋវិទូ នៃការដឹកនាំផ្នែកយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេស។

-      សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់តាំងពីយុទ្ធសាស្រ្ដចតុកោណ រហូតដល់បញ្ចកោណដំណាក់កាលទី១ គឺបានរក្សានូវកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅកម្ពុជា និងកំពុងដើរតួនាទីពីរសំខាន់ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតួនាទីរបស់វិស័យឯកជននេះឯង។ សម្ដេចតេជោថ្លែងថា សេដ្ឋកិច្ចមានការលូតលាស់ គឺត្រូវជំរុញដោយអ្នកដែលមានទុនវិនិយោគ។ ទី២ អ្វីដែលអស់លោកវិនិយោគ គឺកំពុងដោះស្រាយការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា៖ ការវិនិយោគរបស់វិស័យឯកជន បានផ្ដល់ឱកាសការងាររាប់សែនកន្លែងដល់ពលរដ្ឋនៅក្នុងប្រទេស។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ជាថ្មី នៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា សម្ដេច (សម្ដេចតេជោ ហ៊ុន សែន) មិនកាន់តំណែងក្នុងនីតិប្រតិបត្តិដូចនាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែសម្ដេច (សម្ដេចតេជោ ហ៊ុន សែន)គឺជាឪពុកនាយករដ្ឋមន្ត្រី។

-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានថ្លែងអះអាងថា ពេលដែលរដ្ឋជួបប្រធានស័ក្តិម្តងៗ ដូចជាករណីគ្រោះទឹកជំនន់ បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ក្តី គឺតែងតែលិចមុខអ្នកឧកញ៉ា លោកឧកញ៉ា និងក្រុមអ្នកមានគ្រប់ពេលវេលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា៖ មានថវិកាប្រមាណពីររយលានដុល្លារដែលសប្បុរសជនជាឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុ ជាបានជួយនៅអំឡុងវិបត្តិកូវីដ ដើម្បីទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅអំឡុងពេលប្រឈមខ្លាំង ខណៈប្រទេសផ្សេងៗជាច្រើន ទទួលបានថវិកាតិចតួចប៉ុណ្ណោះពីសប្បុរ សជននៅក្នុងប្រទេសខ្លួន។

-      សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងអញ្ជើញចូលរួមក្នុងនាមជាគ្រូបង្វឹក ដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ឧសភា ពេលល្ងាច នៅស្តាតអូឡាំពិកក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» ។

-      ទាក់ទងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ»សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផង ដែរ។

-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បាន ថ្លែងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះ ខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណា ម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។ សម្ដេចតេជោបន្ថែមថា ពេលដែលវៀតណា មស្រួលចិត្ត គេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិន សម្រួលឱ្យកម្ពុជានោះដែរ។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាត ទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញ ចំពោះ គម្រោងព្រែកជីកហ្វូណនតេជោបាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះឲ្យ ខាងតែបានផងដែរ។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បានអំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែក ជីកហ្វូណនតេជោឱ្យខាងតែបាន។ សម្ដេចតេជោបញ្ជាក់បន្ថែមថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិ បាល គាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាល ដើម្បីធ្វើព្រែកជីកហ្វូណនតេ ជោនេះឱ្យខាងតែបាន។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បានបញ្ជាក់ជាសាធារណៈចំពោះមេដឹកនាំវៀតណាមថា មូលហេតុដែលសម្ដេចប្រតិកម្មចំ ពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ។

-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ៕

-      ចេញសម្រែករាជសី! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។

-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានប្រកាសទូន្មានទៅប្រទេសមួយចំនួន សូមកុំបន្តយកការសាងសង់ព្រែកជីកហ្វូណនតេ ជោ ដើម្បីប្រឆាំងកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាស អំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងធ្វើឲ្យសេដ្ឋ កិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាម រយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតកាតា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
2024/05/08 09:14:42 am        1
សិស្សានុសិស្សអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋខ្មែរនៅតែបន្តប្រកាសគាំទ្រយ៉ាងផុលផុស​នូវគម្រោង​ព្រែកជីកហ្វូណនតេជោ
2024/05/08 08:57:15 am        1
ក្រសួងប្រៃសណីយ៍ បន្ថែមក្រុមការងារប្រតិបត្តិជួយពន្លឿនការលើកកម្ពស់គុណភាពសេវា​ទូរគមនាគមន៍​នៅរាជធានីភ្នំពេញកាន់តែប្រសើរ
2024/05/08 08:31:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសប្រេស៊ីល កើនឡើងដល់ ៩០ នាក់

2024/05/08 09:18:48 am
​សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតកាតា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
2024/05/08 09:14:42 am
​សិស្សានុសិស្សអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋខ្មែរនៅតែបន្តប្រកាសគាំទ្រយ៉ាងផុលផុស​នូវគម្រោង​ព្រែកជីកហ្វូណនតេជោ
2024/05/08 08:57:15 am
​ក្រសួងប្រៃសណីយ៍ បន្ថែមក្រុមការងារប្រតិបត្តិជួយពន្លឿនការលើកកម្ពស់គុណភាពសេវា​ទូរគមនាគមន៍​នៅរាជធានីភ្នំពេញកាន់តែប្រសើរ
2024/05/08 08:31:45 am
​ទីក្រុង Kyiv លើកឡើងថា ផែនការរបស់រុស្ស៊ីក្នុងការលួចធ្វើឃាត លោក Zelensky ត្រូវបានបំផ្លាញចោល
2024/05/08 08:29:39 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/07 10:28:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am