ព្រះមហាក្សត្រព្រុយណេ នឹងយាងមកកម្ពុជា នាយប់ថ្ងៃទី២៩នេះ ដើម្បីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ

2024/04/27 07:57:54 am        91

ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹងយាងមកប្រទេសកម្ពុជាក្រៅផ្លូវការ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅ លើបណ្តាញសង្គមហ្វេសបុកនាព្រឹកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩ មេសា ខាងមុខនេះ ព្រះមហាក្សត្រប្រុយណេព្រះអង្គ និងយាងមកដល់កម្ពុជាដែលខ្ញុំ និងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ»។

សម្តេចតេជោ បានឲ្យដឹងទៀតថា «គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹក​ជាមួយខ្ញុំ​ដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។(បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក៣០មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ក្រោយការស្រស់ស្រូបខ្ញុំនឹង​ដង្ហែព្រះអង្គទៅព្រលានយន្តហោះ ដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

NEA បើកសិក្ខាសាលា "ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ" ដល់យុវជន​បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ
2024/05/08 01:37:19 pm        1
កម្ពុជាចូលរួមពិភាក្សាការងារពាក់ព័ន្ធកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្មនៅស្វីស
2024/05/08 01:28:25 pm        1
ឯកឧត្តម គីម រិទ្ធី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារសព និងគ្រួសារងគ្រោះដោយសារ ខ្យល់កន្ត្រាក់
2024/05/08 12:17:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​NEA បើកសិក្ខាសាលា "ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ" ដល់យុវជន​បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ

2024/05/08 01:37:19 pm
​ប៉ូឡូញកោះប្រជុំសេវាចារកម្ម ដើម្បីដោះស្រាយបញ្ហាការរត់ចោលស្រុករបស់ចៅក្រម ទៅបេឡារុស
2024/05/08 01:30:55 pm
​កម្ពុជាចូលរួមពិភាក្សាការងារពាក់ព័ន្ធកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្មនៅស្វីស
2024/05/08 01:28:25 pm
​យោធាប៉ាគីស្ថាន៖ ការវាយប្រហារនៅខែមីនាដែលបានសម្លាប់វិស្វករចិន ត្រូវបានគ្រោងធ្វើ នៅអាហ្វហ្គានីស្ថាន
2024/05/08 01:26:25 pm
​សំណើ«ស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព» ធ្វើឲ្យអ៊ីស្រាអែល និងហាម៉ាស នៅឆ្ងាយពីគ្នា
2024/05/08 01:13:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/07 10:28:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am