សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមគម្រោងព្រែកជី ហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតបញ្ញាញាណ ចក្ខុវិស័យគ្រប់ជ្រុងជ្រោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គបុរសរដ្ឋ និងជាអគ្គមគ្គទេសក៍ដើម្បីវិបុលភាពនៃកម្ពុជា ហើយបាននឹងកំពុងបន្តការដឹកនាដ៏ប៉ិនប្រសព្វដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការបង្កើតឱ្យមានព្រែកជីក ហ្វូណនតេជោ នេះនឹងជួយដល់វិស័យស្រូវអង្ករកម្ពុជាឱ្យមានវិបុលភាព និរន្តភាព ភាពម្ចាស់ការនៃវាសនាស្រូវអង្កររបស់កម្ពុជា ទាំងការបង្កើនលើវិសាលភាពនៃការដាំដុះស្រូវ និងការជំរុញការនាំចេញ ដែលកន្លងមកវិស័យនាំចេញកម្ពុជាបានប្រឈមនូវការខាតបង់ ហើយត្រូវបង់ថ្លៃដឹកជញ្ជូនបន្ថែមលើការដឹកជញ្ជូនឆ្លងកាត់ទៅកាន់ប្រទេសទីបី។
ព្រែកជីកនេះ គឺជាគន្លឹះកំណើនសេដ្ឋកិច្ចកម្ពុជា ភាពប្រជែងឈ្នះរបស់កម្ពុជាលើវិស័យ កសិកម្ម ជាពិសេសវិស័យស្រូវអង្ករកម្ពុជានាពេលដ៏ខ្លីខាងមុខ។ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលគ្រប់រូបភាព ដើម្បីឱ្យព្រែកជីក ហ្វូណនតេជោ នេះមានរូបរាង និងមានប្រតិបត្តិការកាន់តែលឿនតាមតែអាចធ្វើទៅបាន៕