អគ្គលេខាធិការ​ក្រុម​អធិរាជ​ដំរី​ឦសាន​ប្រាប់​មូលហេតុ​ដក​ខ្លួន​ពី​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​

2021/07/29 06:05:02 pm        94

​បាល់ទាត់៖ លោក អ៊ួ​ន ឧ​ត្ត​ម អគ្គលេខាធិការ​ក្លិប​អធិរាជ​ដំរី​ឦសាន​ ខេត្ត​រតនា​គិរី​បាន​អះ​អាង​ថា ដោយសារ​បញ្ហា​កូ​វីដ​-១៩ ទើប​ធ្វើ​ឲ្យ​ក្រុម​លោក​ឯកភាព​គ្នា​ដកខ្លួន​ពី​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្តលើក​ទី​១៥ ឆ្នាំ​២០២១ ដែល​នឹង​ត្រូវ​បន្ដ​ការប្រកួត​ឡើងវិញនា​ថ្ងៃទី​០៣ ខែសីហា​ខាងមុខ។​

​អគ្គលេខាធិការ​ក្លិប​រូបនេះបញ្ជាក់ថា អំឡុងពេល​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រុម​ខ្លួន​មិនបាន​ប្រមូលផ្ដុំ​ហ្វឹកហាត់ ហើយ​កីឡាករ​ខ្លះ​អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង។ ម្យ៉ាង​លក្ខខណ្ឌ​នៃ​ការប្រកួត​ថ្មី ក្រុម​នីមួយៗមាន​ទំនួល​ខុសត្រូវ​កាន់តែ​ខ្ពស់ ហេតុនេះ​ទើប​ធ្វើ​ឲ្យ​ក្រុម​អធិរាជ​ដំរី​ឦសាន ខេត្ត​រតនា​គិរី ត្រៀមខ្លួន​មិនទាន់​ជាមួយ​ការប្រកួត​ក្រោម​របត់​ថ្មី​នេះ ហើយ​ឈានដល់​ការសម្រេចចិត្ត​ដកខ្លួន​តែម្ដង។​ ​​សូម​បញ្ជាក់​ថា ក្រុម​អធិរាជ​ដំរី​ឦសាន ខេត្ត​រតនា​គិរី គឺជា​បេក្ខភាព​ប្រកួតប្រជែង​ក្នុង​ពូ​ល F ជាមួយ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រះវិហារ។ ប៉ុន្តែ​បច្ចុប្បន្ន​ពូ​ល​នេះ នៅ​សល់​តែ​ក្រុម​កំពូល​តារាង​ខេត្ត​ត្បូងឃ្មុំ ១​ក្រុម​ប៉ុណ្ណោះ ដ្បិត​ខេត្ត​ព្រះវិហារ​ក៏បាន​ដក​ខ្លួន​ដែរ។

​ប៉ុន្តែ​លោក អ៊ួ​ន ឧ​ត្ត​ម បាន​បញ្ជាក់​ថា ទោះបី​ឆ្នាំនេះ​ក្រុម​របស់​លោក​រៀបចំ​មិនទាន់ បន្ទាប់ពី​ផ្អាក​ការប្រកួត​ជា​យូរ​ក៏​ពិត​មែន តែ​លោក​បាន​ប្ដេជ្ញា​នឹង​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី និង​ត្រៀម​ការប្រកួតប្រជែង​ក្នុង​របត់​ថ្មី​ក្នុង​បរិបទ​កូ​វីដ​-១៩ ទាំង​ការរៀបចំ​កីឡាករ និង​ការរៀបចំ​ទីលាន​ជាដើម ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត​នា​ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm