មជ្ឈមណ្ឌលពិនិត្យបទឈប់បាញ់តំបន់ Nagorno-Karabakh បានបិទ ខណៈរុស្ស៊ីដកកងទ័ព

2024/04/27 08:56:36 am        94

ទង់ជាតិប្រទេសរុស្ស៊ី និងទួរគី ត្រូវបានបង្ហូតចុះកាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធការបិទមជ្ឈមណ្ឌលត្រួតពិនិត្យបទឈប់បាញ់នៅតំបន់ ណាហ្ក័រណូ-ការ៉ាបាក់(Nagorno-Karabakh)។ វាបានបង្ហាញសញ្ញា ពីការបញ្ចប់ការដាក់ពង្រាយកងរក្សាសន្តិភាពរុស្ស៊ីជាច្រើនឆ្នាំ នៅក្នុងតំបន់យុទ្ធសាស្ត្រ South Caucasus ។ កងកម្លាំងរក្សាសន្តិភាពរុស្ស៊ីជិត ២.០០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់បែកចែក កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍រវាងប្រទេសអាស៊ែបៃហ្សង់ និងកងកម្លាំងជនជាតិភាគតិចអាមេនី។

ទោះបីជាមានការដាក់ពង្រាយក៏ដោយ ក៏ អាស៊ែបៃហ្សង់ ដណ្តើមយកតំបន់ការ៉ាបាក់មកវិញ ដោយប្រើកម្លាំងកាលពីខែកញ្ញា ឆ្នាំមុន បង្កឱ្យមានការភៀសខ្លួនជនជាតិភាគតិចអាមេនី យ៉ាងហោចណាស់ ១០០,000 នាក់ ដែលរស់នៅទីនោះ និងចាប់ខ្លួនមេដឹកនាំជនជាតិភាគតិចអាមេនីក្នុងតំបន់នោះ។ មេដឹកនាំនយោបាយរបស់ប្រទេសអាមេនី បានចោទប្រកាន់ទីក្រុងមូស្គូ ពីការបរាជ័យក្នុងការការពារផលប្រយោជន៍របស់ប្រទេសអាមេនី ជាការចោទប្រកាន់ដែលរុស្ស៊ីបានច្រានចោល។ ការសម្រេចចិត្តនេះត្រូវបានប្រកាសកាលពីដើមខែនេះ និងបញ្ចប់ការដាក់ពង្រាយ ដែលត្រូវបានកំណត់រហូតដល់ឆ្នាំ២០២៥។

កងរក្សាសន្តិភាពមកពីប្រទេសរុស្ស៊ី និងទួរគី ក៏ដូចជាទាហានអាហ្ស៊េរី បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលក្បែរទីក្រុង អាកដាម(Aghdam) ក្នុងផ្នែកមួយនៃតំបន់ការ៉ាបាក់(Karabakh) ដែលគ្រប់គ្រងដោយទីក្រុង Baku របស់ប្រទេសអាស៊ែបៃហ្សង់ តាំងពីឆ្នាំ២០២០។

លោក Sergei Istrakov នាយសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានអរគុណចំពោះ មិត្តភាពរវាងប្រទេសទាំងបី។

លោកនិយាយថា គោលការណ៍សំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ បានធ្វើឱ្យខ្លួនអាចបញ្ចប់ប្រតិបត្តិការបានមុនកាលកំណត់។ ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បាននិងកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះជុំវិញតំបន់ការ៉ាបាក់ ដែលមានមកតាំងពីឆ្នាំ ១៩៨៨ ។

អត្ថបទដែលទាក់ទង

មហាសេដ្ឋីអ៊ុយក្រែនម្នាក់ ជាប់សង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាត កាលពីជាង ២ទសវត្សរ៍មុន
2024/05/08 07:30:20 pm        1
លោក John Swinney ស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីទី១ របស់ស្កុតឡែន
2024/05/08 07:28:55 pm        1
នាយករដ្ឋមន្ត្រីថៃ៖ កញ្ឆានឹងត្រូវចុះក្នុងបញ្ជីគ្រឿងញៀនឡើងវិញ នៅចុងឆ្នាំ២០២៤
2024/05/08 07:27:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ឡោ សុឡេង ណែនាំឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

2024/05/08 07:58:46 pm
​ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញអភិវឌ្ឍន៍ផ្លូវជនបទគ្រប់កន្លែង ដើម្បីប្រែក្លាយជនបទទៅតំបន់អភិវឌ្ឍន៍រីកចម្រើន
2024/05/08 07:42:40 pm
​មហាសេដ្ឋីអ៊ុយក្រែនម្នាក់ ជាប់សង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាត កាលពីជាង ២ទសវត្សរ៍មុន
2024/05/08 07:30:20 pm
​លោក John Swinney ស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីទី១ របស់ស្កុតឡែន
2024/05/08 07:28:55 pm
​នាយករដ្ឋមន្ត្រីថៃ៖ កញ្ឆានឹងត្រូវចុះក្នុងបញ្ជីគ្រឿងញៀនឡើងវិញ នៅចុងឆ្នាំ២០២៤
2024/05/08 07:27:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/07 10:28:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/08 07:35:01 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am