UN បញ្ចប់និងផ្អាកការស៊ើបអង្កេតលើបុគ្គលិកទីភ្នាក់ងារ UNRWA ដែលត្រូវបានចោទប្រកាន់ដោយអ៊ីស្រាអែល

2024/04/27 05:56:05 pm        294

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រ ថា ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាសមាជិក ១៩នាក់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) បានចូលរួមក្នុងការវាយប្រហារជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ដែលបានបិទករណីមួយដោយសារតែគ្មានភស្តុតាងណាមួយពីអ៊ីស្រាអែល និងបានផ្អាកករណីចំនួនបួនផ្សេងទៀត ។

យោងតាមសារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែលបាននិយាយថា ទីភ្នាក់ងារ UNRWA មានភាពចម្រូងចម្រាសកាលពីខែមករា នៅពេលដែលអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិក១២នាក់ក្នុងចំណោមបុគ្គលិក ៣០.០០០នាក់របស់ខ្លួនថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ័យខ្លាច បណ្តាលឲ្យមនុស្សប្រហែល ១.១៦០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល ។

អង្គការសហប្រជាជាតិ បានបណ្តេញបុគ្គលិកដែលពាក់ព័ន្ធនោះភ្លាមៗ ហើយបានបើកការស៊ើបអង្កេតផ្ទៃក្នុងដើម្បីវាយតម្លៃអព្យាក្រឹតភាពរបស់ទីភ្នាក់ងារ ដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អង្គការសហប្រជាជាតិ បានទទួលព័ត៌មានអំពីបុគ្គលិកទីភ្នាក់ងារ UNRWA បន្ថែមចំនួនប្រាំពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលនាំឱ្យមានការស៊ើបអង្កេតថ្មី។

លោក Dujarric បាននិយាយថា ក្នុងចំណោមក្រុមដំបូងនៃសមាជិកទីភ្នាក់ងារ UNRWA ចំនួន១២ នាក់ ករណីមួយត្រូវបានបិទ ដោយសារតែពុំមានភស្តុតាងណាមួយត្រូវបានផ្តល់ដោយអ៊ីស្រាអែល ដើម្បីគាំទ្រជុំវិញការចោទប្រកាន់លើសមាជិកបុគ្គលិក។ លោក Dujarric បាននិយាយថា ទាក់ទងនឹងករណីថ្មីទាំងប្រាំពីរនាក់ ម្នាក់ក្នុងចំណោមពួកគេក៏ត្រូវបានផ្អាកដោយរង់ចាំភស្តុតាងបន្ថែមពីអ៊ីស្រាអែល។

ប្រទេសចំនួន ១៥ រួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន បានផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm