ក្រុមប្រដាប់អាវុធ គំរាមទីក្រុងស៊ូដង់ខាងលិច ដោយរារាំងការដឹកជំនួយទៅដល់មនុស្សរាប់ពាន់នាក់

2024/04/27 06:04:32 pm        272

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធប្រឆាំង នៅប្រទេសស៊ូដង់ភាគខាងលិចកំពុងបង្កើនភាពតានតឹង ដោយបានរារាំងជំនួយចូលទៅដល់មនុស្សរាប់ពាន់នាក់ និងបង្កើតស្ថានភាពដ៏ភ័យខ្លាចសម្រាប់ជនស៊ីវិល។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ចំនួនមនុស្សស្លាប់គឺគួរឱ្យរន្ធត់ ភាពតានតឹងចុងក្រោយបំផុត បានបណ្តាលឱ្យមានការភៀសខ្លួន បុរស ស្ត្រី និងកុមារចំនួន ៤០.០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។ ស្ថានភាពនេះ បានកាត់ផ្តាច់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ ទីក្រុង El Fasher ជាទីក្រុងផ្លូវបំបែកដ៏សំខាន់មួយ។ អង្កការ OCHA បាននិយាយថា ការដឹកជញ្ចូនជំនួយត្រូវតែឆ្លងកាត់ទីក្រុង El Fasher ដើម្បីទៅដល់ផ្នែកផ្សេងទៀតនៃទីក្រុង Darfur រួមមានទាំងការដឹកជញ្ជូនជំនួយពីប្រទេសជិតខាងឆាត និងតាមរយៈផ្លូវភាគខាងជើងពី ទីក្រុង Port Sudan នៅលើសមុទ្រក្រហម។

អង្គការមនុស្សធម៌បាននិយាយថា ប្រជាជនភៀសខ្លួនខាងក្នុងប្រទេស មានហានិភ័យជាពិសេស រួមទាំងអ្នកទាំងឡាយនៅក្នុងជំរុំ Zamzam ក្នុងរដ្ឋ North Darfur ជាកន្លែងដែលមានរបាយការណ៍គួរឱ្យព្រួយបារម្ភអំពីភាពអត់ឃ្លានធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ស្ថាប័នពិភពលោកមួយនេះកំពុងទទួលបានរបាយការណ៍គួរឱ្យព្រួយបារម្ភកាន់តែខ្លាំងឡើង នៃការកើនឡើងភាពតានតឹងយ៉ាងខ្លាំង រវាងក្រុមប្រដាប់អាវុធនៅទីក្រុង El Fasher។ លោក Dujarric និយាយថា កងកម្លាំងគាំទ្ររហ័ស (RSF) តាមសេចក្តីរាយការណ៍ ថាកំពុងហ៊ុមព័ទ្ធទីក្រុងនេះ ដោយនិយាយថា សកម្មភាពដើម្បីវាយប្រហារទីក្រុង អាចនឹងកើតមានឡើង។ ក្នុងពេលជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធស៊ូដង់ ទំនងជាកំពុងដាក់ទីតាំង ប្រឆាំងកងកម្លាំងគាំទ្ររហ័ស(RSF) ។ លោកនិយាយថា ការវាយប្រហារលើទីក្រុង El Fasher នឹងមានផលវិបាកដ៏មហន្តរាយសម្រាប់ប្រជាជនស៊ីវិល នៅក្នុងតំបន់មួយដែលស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្សរួចទៅហើយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm