ប្រេ​ស៊ី​ល​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ​អូឡាំពិក ខណៈ​ម្ចាស់​មេដាយ​ប្រាក់​អាល្លឺម៉ង់​ធ្លាក់​

2021/07/29 06:19:37 pm        118

​បាល់ទាត់៖ ​ក្រុម​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង Rio ឆ្នាំ២០១៦ ប្រេ​ស៊ី​ល​បាន​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ហើយ ​ក្រោយ​យកឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល D​។​

​​បន្ទាប់ពី​ការនាំ​មុខមុន​ដោយ Matheus Cunha ប្រេ​ស៊ី​ល​ ក៏​ត្រូវបាន​អារ៉ាប៊ីសាអ៊ូឌីត​តាម​ស្មើ​វិញ​ដោយ​ខ្សែការពារ Abdulelah Al-Amri​។ ​​ខ្សែប្រយុទ្ធ Everton, Richarlison ដែល​ស៊ុត​ ៣​គ្រាប់​ម្នាក់ឯង​នៅ​ប្រកួត​ដំបូង​នោះក៏​រកបាន​ ២​គ្រាប់​ម្នាក់ឯង​នៅ​ចុង​ម៉ោង​ជួយ​ឱ្យ​ប្រេ​ស៊ី​ល​យកឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត​ឈរ​លេខ១ ក្នុង​ពូ​ល ខណៈ​កូ​ឌី​វ័រ​ទប់​ស្មើ​អាល្លឺម៉ង់ ១-១ ដើម្បី​បញ្ចប់​លេខ២ ក្នុង​ពូ​ល​។ ​​អាល្លឺម៉ង់​ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​កៅអី​វគ្គ​បន្ត តែ​ម្ចាស់​មេដាយប្រាក់​មួយ​នេះ​ធ្វើ​អ្វី​កូ​ឌី​វ័រ​មិនបាន​ឡើយ​។ ​​ងាក​មក​ការប្រកួត​ពូ​ល B វិញ​ ៤​ក្រុម​ឈានដល់​មក​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ដោយមាន ៣ពិន្ទុ​ដូចគ្នា​។

​​ក្រុម​កូរ៉េ​ខាង​ត្បូ​បាន​បំបាក់​ក្រុម​ហុង​ឌុយ​រ៉ា​ស ៦-០ ដើម្បី​តំណែង​លេខ១ ក្នុង​ពូ​ល ស្របពេល​ដែល​រ៉ូ​ម៉ា​នី​ស្មើគ្នា ០-០ ជាមួយនឹង​នូ​វែ​ហ្ស៊ី​ឡង់​ ធ្វើឱ្យ​ក្រុម​មកពី​តំបន់​អូ​សេ​អា​នី​នូ​វែ​ហ្ស៊ី​ឡង់​បញ្ចប់​លេខ២ ក្នុង​ពូ​ល​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយដោយមាន ៤ពិន្ទុ​ស្មើគ្នា​ជាមួយ​រ៉ូ​ម៉ា​នី ​តែ​រ៉ូ​ម៉ា​នី​មាន​គ្រាប់​បាល់​បញ្ចូល​ទី​តិចជាង ៣គ្រាប់​។ ​​ចំណែក​ការប្រកួត​នៅក្នុង​ពូ​ល A របស់​ម្ចាស់ផ្ទះ​ជប៉ុន​វិញ ជប៉ុន​បាន​យកឈ្នះ​បារាំង ៤-0 នៅ​កីឡដ្ឋាន Yokohama ដែល​រួមមាន​គ្រាប់​បាល់​របស់ Hiroki Sakai, Takefusa Kubo, Koki Miyoshi និង Daizen Maeda​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ជប៉ុន​លេង ៣ប្រកួត​ឈ្នះ​ទាំង៣ មាន ៩ពិន្ទុ​ពេញ​ឈរ​លេខ១ ក្នុង​ពូ​ល​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ជាមួយនឹង​ម៉ិ​ក​ស៊ិ​ក​ដែល​បាន​យកឈ្នះ​អាហ្វ្រិក​ខាងត្បូង ៣-០​។

​​ចុងក្រោយ​គេ​នេះ​គឺ​ពូ​ល C អេ​ស្ប៉ា​ញ និង​អា​ហ្ស​ង់​ទីន​បញ្ចប់​ទៅដោយ​ស្មើគ្នា ១-១ ធ្វើឱ្យ​អេ​ស្ប៉ា​ញ​ឈានឡើង​វគ្គបន្ត​ក្រោយ​ឈរលើ់​គេ​ក្នុង​ពូ​ល​មាន ៥ពិន្ទុ​ តែ​អា​ហ្ស​ង់​ទីន​ហាលអាវ​ទោះ​មាន ៤ពិន្ទុ​ស្មើគ្នា​ជាមួយ​អេហ្ស៊ីប​ក៏ដោយ ពោលគឺអេហ្ស៊ីប​ជា​ក្រុម​លេខ២ ក្នុង​ពូ​ល​ក្រោយ​យកឈ្នះ​អូស្ត្រាលី ២-០ មាន​គ្រាប់​ចំណេញ​ច្រើនជាង​អា​ហ្ស​ង់​ទីន ២គ្រាប់​។ ​​វគ្គ ៨ក្រុម​ចុងក្រោយ​រួមមាន​៖ ជប៉ុន​ជួប​នូ​វែ​ហ្ស៊ី​ឡង់, អេ​ស្ប៉ា​ញ​ជួប​កូ​ឌី​វ័រ, កូរ៉េខាងត្បូង​ជួប​ម៉ិ​ក​ស៊ិ​ក និង​ប្រេ​ស៊ី​ល​ជួប​អេ​ហ្ស៊ី​ប ដោយ​ការប្រកួត​ទាំងអស់​នឹងធ្វើ​នៅ​ថ្ងៃទី៣១ ខែកក្កដា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm