អង្គការសម្អាតទន្លេ សមុទ្រសហការជាមួយរដ្ឋបាលខេត្តកណ្តាលប្រារព្ធ “ទិវាអំពើល្អ” លើកទី៥

2024/04/27 08:30:57 pm        303

អង្គការសម្អាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល នៅល្ងាច ថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធ “ទិវារអំពើល្អ” លើកទី៥ សំដៅដល់ការជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រលាញ់បរិស្ថាន ដោយវេចខ្ចប់ និងទុកសំរាមឱ្យបានត្រឹមត្រូវ។ ពិធីនេះរៀបចំនៅសួនច្បារទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសម្អាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ទិវាអំពើល្អបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ អំឡុងពេលជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស និងពិភពលោក។

បន្ទាប់មកក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសម្អាតទន្លេ សមុទ្រ បាន​គៀង គរ​ថវិកា​ ឧបភោគ​បរិភោគ​ពីសប្បុរសជនក្នុង និងក្រៅប្រទេស ហើយបានចុះចែកអាហារ ភេជ្ជៈជូន​ដល់​ជនក្រីក្រ​មួយ​ចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងគ្រាដ៏លំបាកនោះ។ ចាប់តាំងពីពេលនោះមក អង្គការសម្អាតទន្លេ សមុទ្រ ​បានក្លាយជាសមាជិករបស់ Good Deeds Day Global ហើយបានរៀបចំ​កម្មវិធីជារៀងរាល់ឆ្នាំជាមួយពិភពលោកចាប់តាំងពីពេលនោះមក។

លោក បានបន្តទៀតថា ចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសា ២០២៤ នេះ អង្គការសម្អាតទន្លេ សមុទ្រ ​ប្រមូលសំរាមបានចំនួន១៧៥០តោន​ ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលនេះ​ជាអំពើល្អសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ​ជម្រុញការទាក់ទាញភ្ញៀវទេសចរ និងការថែទាំធនធានធម្មជាតិនៅប្រទេសកម្ពុជា។ក្រៅពីនេះ លោកបានជំរុញដល់ប្រជាពលរដ្ឋចូលរួមធ្វើអំពើល្អ ដែលនាំមកនូវសេចក្តីសុខ។

យុវជនបានឱ្យដឹងដែរថា​ កន្លងទៅពួកគេតែងតែបានធ្វើអំពើល្អដូចជាការផ្តល់ទានដល់ចាស់ជរា និងសម្អាត អនាម័យ ​បរិស្ថានជាដើម។​ លើសពីនេះ យុវជនបាន​បង្ហាញអារម្មណ៍​រីករាយ​ដែលចូលរួមក្នុងទិវាអំពើល្អ។

គួរបញ្ជាក់ថា អំពើល្អជាទង្វើងាយៗ ទាំងឡាយណាដែលផ្តល់នូវផលវិជ្ជមានតិច​ ឫច្រើន សម្រាប់​ការរស់នៅរបស់មនុស្ស សត្វ និង និរន្តរភាពរបស់ធនធានធម្មជាតិ។ អំពើល្អ ចាប់ផ្តើមពីបុគ្គលម្នាក់ ពីការគិតល្អ និយាយល្អ និងការប្រព្រឹត្តអំពើល្អ នោះលទ្ធផលនឹងទទួលបានជាវិជ្ជមាន៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm