សមាគមពាណិជ្ជករអន្តរជាតិចិន សន្យាបន្តធ្វើជាស្ពានតភ្ជាប់ និងជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ចិន

2024/04/27 08:37:34 pm        1.4 K

ភ្នំពេញ៖ សមាគមពាណិជ្ជកម្មអន្តរជាតិចិន ប្រចាំនៅកម្ពុជា បានអបអរសាទរចំណងមិត្តភាពរវាងកម្ពុជា និងចិន ដែលបានពង្រីកពីមួយកម្រិតទៅមួយកម្រិត ហើយសមាគមក៏បានសន្យាបន្តធ្វើជាស្ពាន ក្នុងការតភ្ជាប់ និងជំរុញនូវទំហំពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំបន្ថែមទៀត ក្នុងនោះមានវិស័យសំណង់ជាដើម ។

ក្នុងជំនួបសម្ដែងការគួរសមពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ប្រធានសមាគមអន្តរជាតិចិនប្រចាំកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី២៥ ខែមេសា សមាគមបានរៀបចំនូវវេទិកាធុរកិច្ច ក្នុងការផ្លាស់ប្ដូរនៃប្រជាជន នៃប្រទេសទាំងពីរ ដែលវេទិកានេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ​និងអាចជំរុញឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឆ្ពោះទៅកាន់កម្រិតមួយបន្ថែមទៀត ។

លោកប្រធានសមាគម បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា សមាគមអន្តរជាតិចិន ប្រចាំនៅកម្ពុជា នឹងក្លាយជាស្ពានមួយ ក្នុងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានសហការ​ទៅរលូន ក្រោមយុទ្ធសាស្ត្រផ្លូវមួយក្រវាត់មួយ ក៏ដូចជាយុទ្ធសាស្ត្រសហការគ្រប់ជ្រុងជ្រោយ​រវាងជនជាតិចិន និងកម្ពុជា ខណៈដំណើរទស្សនកិច្ចនៅកម្ពុជានេះ ក៏បាននាំមកនូវអ្នកជំនាញ​ផ្នែកស្រាវជ្រាវ និងអ្នកវិនិយោគលើវិស័យនគរូបនីយកម្ម និងសំណង់ មកស្វែងរកឱកាស​វិនិយោគបន្ថែម នៅកម្ពុជាផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក​ផ្លូវមួយក្រវាត់ និងចិន គឺជាមិត្តភាគយ៉ាងជិតដិត ដែលជាអ្នកវិនិយោគទុនធំនៅកម្ពុជា ហើយ​ឯកភាព​នូវការលើកឡើងពីប្រធានសមាគម ដែលធ្វើជាស្ពានផ្សារភ្ជាប់ទំនាក់ទំងពាណិជ្ជកម្មកម្ពុជា-ចិន និងដើម្បីនាំមកនូវការវិនិយោគបន្ថែមទៀតពីវិនិយោគិនចិន ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ក្នុងពេលសមាគម ចង់ឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​ឲ្យជួយការងារវិនិយោគលើវិស័យសំណង់ ​គឺក្រសួងនឹងជួយ​ក្នុងនោះរួមទាំងកិច្ចការរៀបចំដែនដី នគរូបនីយកម្ម ហើយក្រសួងក៏នៅតែត្រូវការបន្ថែម​នូវអ្នកជំនាញពីខាងក្រៅ ជួយលើការងារនេះ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រាប់ទៅភាគីចិនថា ពេលបច្ចុប្បន្នកម្ពុជា កំពុងខិតខំ​ពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីជាប្រព័ន្ធ ​ដែលកំពុងដំណើរដោយរលូន និងឲ្យបានឆាប់ចប់ ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់ផ្សេងៗ របស់ប្រជាពលរដ្ឋ និងដើម្បីទាក់ទាញអ្នក​និយោគ​ពីក្រៅប្រទេស ជាពិសេសការបញ្ចប់នូវទំនាស់ដីធ្លី ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        1
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm