កោះតៃវ៉ាន់ រាយការណ៍សកម្មភាពយោធារបស់ចិន បន្ទាប់ពីលោក Blinken ចាកចេញពីក្រុងប៉េកាំង

2024/04/27 02:23:51 pm        113

កោះតៃវ៉ាន់ បានរាយការណ៍ជាថ្មីថាមានសកម្មភាពយោធារបស់ប្រទេសចិន នៅជិតកោះនៅថ្ងៃសៅរ៍ (២៧ មេសា) ជាមួយនឹងយន្តហោះចំនួន ១២ គ្រឿងឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ រយៈមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក៏ដោយ។ លោក ប្លីងខិន បាននិយាយថាលោកបានសង្កត់ធ្ងន់លើ «សារៈសំខាន់» នៃការរក្សាសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រ អំឡុងទស្សនកិច្ច។

កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានប្រឈមមុខនឹងសម្ពាធយោធាកើនឡើងពីប្រទេសចិន ដែលចាត់ទុកកោះនេះថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ បដិសេធការអះអាងទាំងនោះ។ អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង ៩:៣០ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសៅរ៍នេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២២ គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលក្នុងនោះមាន ១២ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានទៅកាន់ភាគខាងជើង និងកណ្តាលរបស់កោះតៃវ៉ាន់។

ខ្សែបន្ទាត់នេះធ្លាប់បម្រើការជាព្រំដែនមិនផ្លូវការរវាងភាគីទាំងពីរ ដែលមិនមានយោធាពីភាគីណាមួយអាចឆ្លងកាត់ឡើយ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ កម្លាំងទ័ពអាកាសរបស់ប្រទេសចិន តែងតែបញ្ជូនយន្តហោះឱ្យហោះហើរពីលើនោះជាទៀតទាត់ ខណៈប្រទេសចិននិយាយថាខ្លួនមិនទទួលស្គាល់អត្ថិភាព (វត្តមាន) របស់ខ្សែបន្ទាត់នេះទេ៕

អត្ថបទដែលទាក់ទង

អតីតមេទ័ពដ៏មានប្រជាប្រិយរបស់អ៊ុយក្រែន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅចក្រភពអង់គ្លេស
2024/05/09 07:52:33 pm        1
លោក Cameron៖ ប្រព័ន្ធនាំចេញអាវុធរបស់ចក្រភពអង់គ្លេសទៅអ៊ីស្រាអែល មិនដូចអាមេរិកនោះទេ
2024/05/09 07:51:19 pm        1
ទីភ្នាក់ងារសារព័ត៌មាន Ifax៖ លោក Putin យល់ព្រមដកកងកម្លាំងរុស្ស៊ីចេញពីតំបន់នានារបស់អាមេនី
2024/05/09 07:50:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមេទ័ពដ៏មានប្រជាប្រិយរបស់អ៊ុយក្រែន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅចក្រភពអង់គ្លេស

2024/05/09 07:52:33 pm
​លោក Cameron៖ ប្រព័ន្ធនាំចេញអាវុធរបស់ចក្រភពអង់គ្លេសទៅអ៊ីស្រាអែល មិនដូចអាមេរិកនោះទេ
2024/05/09 07:51:19 pm
​ទីភ្នាក់ងារសារព័ត៌មាន Ifax៖ លោក Putin យល់ព្រមដកកងកម្លាំងរុស្ស៊ីចេញពីតំបន់នានារបស់អាមេនី
2024/05/09 07:50:13 pm
​ហ្វីលីពីនអះអាងថា ភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយចិន មិនប៉ះពាល់ដល់សេដ្ឋកិច្ចទេ
2024/05/09 07:48:58 pm
​ការវាយប្រហាររបស់ក្រុមIS នៅអាហ្វហ្គានីស្ថាន បានសម្លាប់មន្ត្រីដែលពាក់ព័ន្ធក្នុងយុទ្ធនាការប្រឆាំងដំណាំអាភៀន
2024/05/09 07:47:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/09 02:12:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/08 07:35:01 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am