ចុងភៅ៦ប្រទេស រួមគ្នាធ្វើម្ហូប ទទួលភ្ញៀវទេសចរ ដើម្បីរៃអង្គាសប្រាក់ ជួយយុវជនខ្វះខាត រៀនជំនាញវិស័យទេសចរណ៍ នៅខេត្ដសៀមរាប

2024/04/27 09:34:16 pm        263

អង្គការស្លាបព្រាកម្ពុជា បានសហការជាមួយចុងភៅជាតិនិងអន្ដរជាតិចំនួន៦ប្រទេស រួមគ្នាធ្វើមុខម្ហូបទទួលភ្ញៀវទេសចរ ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់យុវជនខ្វះខាត ដែលកំពុងរៀនជំនាញ លើវិស័យទេសចរណ៍ ។ការរៀបចំនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៦ខែមេសាឆ្នាំ២០២៤ នៅអង្គការស្ថាបព្រាកម្ពុជា ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកស្រី ម៉ៅ សុផាន់នី នាយិកាអង្គការស្លាបព្រាកម្ពុជា មានប្រសាសន៍ថា ការចំអិនម្ហូបនេះ មានចំនួន៥មុខផ្សេងៗគ្នា ដោយមិនគិតថ្លៃ ដែលក្នុងនោះក៏មានមុខម្ហូបបែបខ្មែរ មុខម្ហូបបែបស៊ុប និងសាច់ ព្រមទាំងបង្ហែម ដោយបានដាក់ទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជិត ១០០នាក់ ដើម្បីរៃអង្គាសថវិកាពីពួកគាត់ សម្រាប់ជួយដល់យុវជនដែលកំពុងរៀនជំនាញ​វិជ្ជា​ជីវៈកិច្ចលើវិស័យទេសចរណ៍នៅក្នុងអង្គការនេះ។

លោកស្រីបន្ដថា នៅឆ្នាំនេះ សិក្ខាកាមដែលកំពុងរៀនជំនាញបដិសណ្ឋារៈកិច្ចវិស័យទេសចរណ៍ នៅអង្គការស្លាបព្រាកម្ពុជានេះ ​មានចំនួន៧៥នាក់ ដែលពួកគាត់មកពីគ្រួសារក្រីក្រតាមទីជនបទ​ដាច់ស្រយ៉ាល ដែលពួកគាត់ត្រូវបានបណ្ដុះបណ្ដាលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងគេហៈកិច្ច ជំនាញធ្វើម្ហូប ជំនាញបារីស្តា/ឆុងកាហ្វេ ជាដើម។

ការបណ្ដុះបណ្ដាលនេះ ពួកគាត់ត្រូវបានអង្គការផ្គត់ផ្គង់ទាំងស្រុងលើកការស្នាក់នៅ ការហូបចុក សំលៀបំពាក់ ការរៀនសូត្រផ្សេងៗ ដូចនេះ ទើបអង្គការបាននាំយកចុងភៅល្បីៗមកពីក្រៅប្រទេស និងនៅក្នុងស្រុក ដើម្បីធ្វើម្ហូបទទួលស្វាគមន៍ភ្ញៀវទេសចរ​ តាមរយៈការលក់សំបុត្រ។ជាមួយគ្នានេះ ក្រុមសមាជិកចុងភៅអន្ដរជាតិ ក៏​បានចូលរួមបរិច្ចាថវិកាសម្រាប់ជួយ​បណ្ដុះបណ្ដាលដល់យុវជន​កម្ពុជាផងដែរ។

លោកស្រី ម៉ៅ សុផាន់នី បានបន្ថែមថា អង្គការស្លាបព្រាកម្ពុជា បានបង្កើតឡើងចាប់ពីឆ្នាំ២០០៩ ហើយមកដល់ថ្ងៃនេះ អង្គការនេះ ​បានបណ្ដុះបណ្ដាលដល់សិក្ខាកាមបានប្រមាណជាង៥០០នាក់ ក្នុងនោះជាស្ដ្រី៦០ភាគរយ ដែលភាគច្រើនពួកគាត់មកពីខេត្ដសៀមរាប ​ទីក្រុងភ្នំពេញ និងខេត្ដព្រះសីហនុ។

លោកស្រីបន្ថែមថា ការរៀនជំនាញនេះ មិនមានការបោះបង់ការសិក្សា ហើយ១០០ភាគរយ​ពួកគាត់ត្រូវបានបំពេញការងារតាមសណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាផ្ទះសំណាក់ផងដែរ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm