ហ្វីលីពីន បដិសេធថា ពុំមានកិច្ចព្រមព្រៀងជាមួយចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងទេ

2024/04/27 09:37:24 pm        391

ប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍ (២៧ មេសា) នេះ បានបដិសេធការអះអាងរបស់ចិន ដែលថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយជុំវិញជម្លោះដែនសមុទ្រ ដែលកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូង ដោយហៅការអះអាងនេះថាជាការឃោសនាបោកប្រាស់។

អ្នកនាំពាក្យនៅស្ថានទូតចិន ក្នុងទីក្រុងម៉ានីល បាននិយាយកាលពីថ្ងៃទី១៨ ខែមេសា ថាភាគីទាំងពីរបានព្រមព្រៀងគ្នានៅដើមឆ្នាំនេះចំពោះ «គំរូថ្មី» ក្នុងការគ្រប់គ្រងភាពតានតឹងនៅតំបន់ថ្មប៉ប្រះទឹង សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដោយមិនបានបញ្ជាក់លម្អិត។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បាននិយាយថា ក្រសួងរបស់លោកមិនបានដឹង ហើយក៏មិនមែនជាភាគីនៃកិច្ចព្រមព្រៀងផ្ទៃក្នុងណាមួយជាមួយប្រទេសចិនដែរ ចាប់តាំងពីលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ចូលកាន់តំណែងក្នុងឆ្នាំ២០២២ មក។

លោក តេអូដូរ៉ូ បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមមន្ត្រីក្រសួងការពារជាតិមិនបាននិយាយជាមួយមន្ត្រីចិនណាម្នាក់ទេ ចាប់តាំងពីឆ្នាំមុនមក។

ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះនៅឯតំបន់ថ្មប៉ប្រះទឹក ដែលហ្វីលីពីននិយាយថាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ប៉ុន្តែចិនក៏បានទាមទារសិទ្ធលើដែនទឹកនោះផងដែរ។ ប្រទេសចិនទាមទារស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ដែលជាផ្លូវទឹកពាណិជ្ជកម្មកប៉ាល់ប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ ហើយការទាមទាររបស់ចិននោះជាន់គ្នាជាមួយប្រទេសហ្វីលីពីន និងប្រទេសចំនួនបួនផ្សេងទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm