សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រកាសសេចក្តីសម្រេចស្តីពី សមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល

2024/04/27 04:14:41 pm        57

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រុមចលនាស្រ្តីគណបក្សខេត្ត ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីសមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល។

ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការ​គណបក្សខេត្តកណ្តាល ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាប្រធានគណបក្សជុំវិញខេត្តតាមបណ្តាស្រុកទាំង ១៣ ក្រុមការងារចលនាស្រ្តី សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្ត សរុបប្រមាណ ១៤០ រូប។

ជាកិច្ចចាប់ផ្តើម អង្គពិធីបានធ្វើការគោរពទង់ជាតិ ទង់បក្ស និងបានស្តាប់សេចក្តីរាយការណ៍របស់ លោកស្រី ជី ថាវី ប្រធានក្រុមចលនាស្រ្តីគណបក្សខេត្ត ដែលមានខ្លឹមសារបង្ហាញពីរចនាសម្ព័ន្ធ​ចាត់តាំង ​សកម្មភាពមូលដ្ឋាន​ និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ការងារនយោបាយ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សកម្មភាពមនុស្សធម៌ និងសង្គម ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទិសដៅ និងការងារបន្ត។ បន្តមកទៀត ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណបក្សខេត្តកណ្តាល បានអញ្ជើញអានសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្តីពីការប្រគល់ភារកិច្ច និងតែងតាំងសមាសភាពក្រុមការងារចលនាស្រ្តីខេត្តកណ្តាល។

ក្រោយពីបានស្តាប់នៅរបាយការណ៍ និងការប្រកាសសេចក្តីសម្រេចរួចមក សម្តេចរដ្ឋសភាធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដ៏ក្បោះក្បាយអំពីវឌ្ឍនភាព លទ្ធផល និង​ទិសដៅឆ្ពោះទៅមុខដែលគណបក្សខេត្តកណ្តាលបានសម្រេចបាន និងកំពុងបន្តអនុវត្តយ៉ាងយក​ចិត្តទុក​ដាក់។

ថ្លែងក្នុងអង្គពិធី សម្តេចរដ្ឋសភាធិបតី បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ សម្ដេចតេជោប្រធាន​គណបក្ស និងគណៈអចិន្ត្រៃយ៍គណបក្ស​ និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណ និង​កោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ផ្នែក ព្រមទាំងសកម្មជន​ដែលបាន​ខិតខំរួមកម្លាំងសាមគ្គីគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបាន​ជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ ពិសេសការបន្តចូលរួមដោះស្រាយ​បញ្ហាសំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងស្រុកកាន់តែមានលំនឹង និងប្រសើរឡើង។

សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពេញសេចក្តី​ត្រូវការ​របស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។ សម្តេច បានមានប្រសាសន៍បន្តថា “យើងចង់បានសេចក្តីស្រលាញ់ បេះដូង ភាពស្មោះត្រង់​ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ” ។

សម្តេចបានគូសបញ្ជាក់បន្ថែមថា ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការ​សម្រេច​បាននូវភារកិច្ចចម្បងសំខាន់ៗ ជាឧទាហរណ៍ ស្រ្តីនៅគ្រប់ប្រទេស ក៏ដូចជានៅកម្ពុជា មានចំនួនជាង ៥០% ដូចនេះ យើងត្រូវយកចិត្តទុកដាក់ជំរុញចលនាស្រ្តីឱ្យកាន់តែផុលផុសឡើង។ ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។

នាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារស្រ្តីទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា​ពង្រឹង​ពង្រីកសមជិកបក្សបន្ថែមទៀត រក្សាទុកសមាជិកចាស់បង្កើនសមាជិកថ្មី ដោយត្រូវធ្វើចលនា​កៀរគរ ពង្រឹងតម្រង់ទិស ណែនាំ និងធ្វើសុខដុមរមនាជាមួយគ្នា។

សម្តេចរដ្ឋសភាធិបតី ​ក៏បានមានប្រសាសន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ដែលទាមទារគុណភាព ពេលវេលា បទពិសោធ ភាពឈ្លាសវៃ និងភាពបត់បែន។ ក្រៅពីនេះ ការងារបញ្ជ្រាបខ្លឹមសារគោល​នយោបាយគណបក្សឱ្យទទួលបានការយល់ដឹងនានាបន្ថែមទៀត ជាពិសេសធ្វើការទំនាក់ទំនង​រវាងក្រុមការងារ ​និងថា្នក់មូលដ្ឋានដោយធ្វើការសហការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ: លើក​កម្ពស់ភាព​ជាម្ចាស់និងការទទួលខុសត្រូវរបស់មូលដ្ឋាន ខិតខំដោះស្រាយរាល់ការលំបាករបស់ប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងមូលដ្ឋានឱ្យឆាប់រហ័ស​ និងទាន់ពេលវេលា៕

អត្ថបទដែលទាក់ទង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ស្នើនាយកដ្ឋានមន្ទីរពេទ្យ ពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល
2024/05/09 08:56:20 pm        1
ថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង បានបង្ហោះរូបភាពគាំទ្រយ៉ាងខ្លាំងក្លាចំពោះគម្រោងព្រែកជីកហ្វូណតេជោ
2024/05/09 07:00:43 pm        1
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កៀរគរវិនិយោគិនបរទេសសរុបជាង ១៥ពាន់លានដុល្លារអាមេរិក
2024/05/09 06:32:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ស្នើនាយកដ្ឋានមន្ទីរពេទ្យ ពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល

2024/05/09 08:56:20 pm
​អតីតមេទ័ពដ៏មានប្រជាប្រិយរបស់អ៊ុយក្រែន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅចក្រភពអង់គ្លេស
2024/05/09 07:52:33 pm
​លោក Cameron៖ ប្រព័ន្ធនាំចេញអាវុធរបស់ចក្រភពអង់គ្លេសទៅអ៊ីស្រាអែល មិនដូចអាមេរិកនោះទេ
2024/05/09 07:51:19 pm
​ទីភ្នាក់ងារសារព័ត៌មាន Ifax៖ លោក Putin យល់ព្រមដកកងកម្លាំងរុស្ស៊ីចេញពីតំបន់នានារបស់អាមេនី
2024/05/09 07:50:13 pm
​ហ្វីលីពីនអះអាងថា ភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយចិន មិនប៉ះពាល់ដល់សេដ្ឋកិច្ចទេ
2024/05/09 07:48:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/09 02:12:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/09 02:22:11 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/08 07:35:01 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am