អាជ្ញាធរថា ការមិនអនុវត្តខ្ជាប់ខ្ជួនវិធានការសុខាភិបាល ធ្វើឲ្យបាត់ដំបងផ្ទុះឆ្លងខ្លាំងជំងឺកូវីដ១៩

2021/07/29 06:53:24 pm        413

បាត់ដំបង៖ ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង កំពុងមានការឆ្លងរីករាលដាលខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈអាជ្ញាធរខេត្ត បានលើកឡើងថា បញ្ហានេះបណ្ដាលមកពីមនុស្សមួយចំនួន អនុវត្តនូវវិធានការសុខាភិបាលនៅមានការខ្វះចន្លោះ ពិសេសករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា អត្រានៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង សម្រាប់ពលករទើបត្រឡប់មកពីថៃ មាន​ចំនួនតិច ព្រោះការឆ្លងដែនតាមច្រកនានាជាប់ខេត្តមានការថយចុះ បើធៀប​នឹងបណ្ដាខេត្ត​ជាប់ព្រំដែន​នៃប្រទេសថៃផ្សេងទៀត ។

លោកអភិបាលរង បានបន្តថា មួយវិញទៀត ចំពោះការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ នៅរយៈពេលប៉ុន្មានថ្ងៃនេះ គឺមានពលរដ្ឋមួយចំនួន មិនអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣កុំ ៣ការពារ ខណៈមាន​សាច់ញាតិ​របស់ពួកគាត់ មកពីតំបន់ប្រឈម មិនឲ្យធ្វើចត្តាឡីស័ក ឬ​នៅដាច់ដោយឡែក បែរជួបជុំគ្នាមិនរក្សាគម្លាតធ្វើសកម្មភាពផ្សេងៗ ។

លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ដោយបញ្ហានេះ សូមទទូចដល់ពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នា នូវការអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបស្ថានភាពអាចធូរស្បើយបាន ។

មួយវិញទៀត ពាក់ព័ន្ធមានសាច់ញាតិ​មកពីតំបន់ប្រឈម គ្រួសារត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរ ហើយមានការសង្ស័យ ត្រូវទៅជួប​គ្រូពេទ្យធ្វើតេស្តរហ័ស ក៏ដូចជាត្រូវធ្វើចត្តាឡីស័ក ដោយមិនត្រូវទុកចិត្តគ្នាពេកនោះទេ ព្រោះកន្លងមកក៏បានរកឃើញករណីឆ្លងតាមរយៈបែបនេះដែរ ។

ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តបាត់ដំបង កំពុងពន្លឿនការ​ចាក់វ៉ាក់​សាំងការពារឆ្លងជំងឺកូវីដ១៩ ដល់ពលរដ្ឋនៅទូទាំងខេត្តបានជាង ២០ម៉ឺននាក់ លើផែនការ​ប្រមាណ ៧០ម៉ឺននាក់ រួមទាំងអនុវត្តនូវវិធានការរឹតបន្តឹង ការធ្វើដំណើរឆ្លងចូលខេត្តបាត់ដំបង ពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ ពិសេសពលករទើបត្រឡប់មកពីប្រទេសថៃ មានការពិនិត្យកម្ដៅ ការធ្វើតេស្តរហ័ស និងការដាក់ឲ្យធ្វើចត្តាឡីស័ក រួមទាំងមានការបិទខ្ទប់នូវផ្សារ ផ្ទះ ឬទីតាំងពាក់ព័ន្ធជំងឺកូវីដ១៩ផងដែរ ។

ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់បាត់ដំបង មានអ្នកឆ្លងជំងឺនេះចំនួន ២ ៩៤២នាក់ ព្យាបាលជាសះស្បើយចំនួន ១ ៧៥៣នាក់ ស្លាប់ចំនួន ៣៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១ ១៥៦នាក់ ។ ដោយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ ជាសះស្បើយចំនួន ១៣៩នាក់ និងស្លាប់ចំនួន ៣នាក់ ។

ខេត្តបាត់ដំបង ក៏ជាខេត្តមួយក្នុងចំណោម ខេត្តចំនួន៨​ ដែលនឹងត្រូវអនុវត្តវិធានការបិទខ្ទប់​រយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ២៣ និង៥៩នាទី យប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយរដ្ឋបាលខេត្ត នៅរសៀលថ្ងៃនេះ នឹងមានការបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំអនុវត្តនូវវិធានការនេះ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm