រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិព័រណ៍គំនូរកម្ពុជា-ចិន អបអរឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤

2024/04/28 07:48:48 pm        179

ផ្ទាំងគំនូរ និងអក្សរជាច្រើនផ្ទាំងដែលឆ្លុះបង្ហាញពីប្រពៃណីទំនៀបទម្លាប់វប្បធម៌អរិយធម៌កម្ពុជា និង​ចិន​ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង​របស់ចិន​បាន​រៀបចំ​ពិធី​បើកពិព័រណ៍​គំនូរកម្ពុជា-ចិន ដើម្បីអបអរ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤»។

ការបើកពិព័រណ៍គំនូរកម្ពុជា-ចិននេះត្រូវបានធ្វើឡើងក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា, លោក ហ៊ូស៊ឺចុង អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស​ភាប្រជាជនខេត្តជាំងស៉ី, លោក ឆិន ឆុន អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា, លោក​បណ្ឌិត ឆិន ស៊ាវលីន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជីវជាំង ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ទាំងពីរមួយនិងមហាជនចូលរួមជាច្រើននាក់កាលពីថ្ងៃម្សិលមិញនៅ ក្នុងរាជ​បណ្ឌិត្យ​សភា​កម្ពុជា​។

ឯកឧត្តមបណ្ឌិត សុខ ទូច បានថ្លែងថា ពិព័រណ៍​គំនូរ​នេះ​ជា​ឱកាស​មួយ​ក្នុង​ការ​រួម​ចំណែក​ជំរុញ​ការ​ផ្លាស់ប្តូរ​លើវិស័យវប្បធម៌ អប់រំ សិល្បៈ និងវិស័យផ្សេងៗទៀតថែមទាំងមួយកម្រិតទៀត ស្រប​នឹង​ក្នុង​ឱកាសឆ្នាំនៃការផ្លាស់ប្ដូរប្រ ជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤នេះ ។ ឯកឧត្តម​បាន​គូស​បញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីកម្ពុជា-ចិន ការផ្លាស់​ប្តូរ​វប្បធម៌​កម្ពុជា​-ចិន ប្រាកដ​ជា​នឹង​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​បន្ថែម​ទៀត​ដែល​អាច​ឆ្លើយ​តប​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ឆកោណត្បូង ពេជ្រដែលបានប្រកាស​រួមគ្នា​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កន្លងមក។

ដោយឡែកលោក ហ៊ូស៊ឺចុង អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ខេត្ត​ជាំង​ស៊ី​បាន​ឱ្យ​ដឹង​ថា សិល្បៈ គំនូរ ចិនមានប្រវត្តិយូរអង្វែង មានអត្ថន័យជ្រាលជ្រៅ និងគុណតម្លៃ​សិល្បៈ​ពិសេស​។ ការតាំងពិព័រណ៍គំនូរនេះ ត្រូវបានរៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​ពី​ភាព​ទាក់​ទាញ​នៃ​សិល្បៈ​គំនូរចិនជូនមិត្តភក្ដិកម្ពុជា។ លោកក៏សង្ឃឹមថា​នឹង​អាច​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ស្វែង​យល់​ពីចំណេះដឹងសំខាន់ៗរបស់វប្បធម៌កម្ពុជា ដើម្បីជំរុញការរៀន និងរួមបញ្ចូល​វប្បធ​ម៌​នៃ​ប្រទេស​ទាំងពីរ សំដៅពង្រឹងការស្វែងយល់ពីគ្នា និងមិត្តភាពនៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ​ដើម្បី​ធ្វើឱ្យ​ការផ្លាស់ប្តូរនៃប្រទេសកម្ពុជា- ចិនឈានដល់ចំណុចខ្ពស់ថ្មី។

ដោយឡែកលោកបណ្ឌិត ឆិន ស៊ាវលីន បានឱ្យដឹងថា ដើម្បីអបអរ «ឆ្នាំនៃការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ២០២៤» សាកលវិទ្យាល័យជីវជាំង នឹងយកការ​តាំង​ពិព័រណ៍​គំនូរ​កម្ពុជា​-ចិន ជាកាលានុវត្ត ដើម្បីពង្រីកទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា រួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចម្រុះបន្ថែមទៀត និងជំរុញការផ្លាស់ប្តូរ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា-ចិន លើវិស័យវប្បធម៌ អប់រំ និងវិស័យផ្សេងៗ​ទៀត​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រជាជន និងប្រជាជនទាំងពីរ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm