សម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារ​ចលនាស្រ្តីទូទាំងខេត្តកណ្តាល

2024/04/28 08:06:29 pm        224

ស្ថិតក្នុងបរិយាកាសរីករាយស្និទ្ធស្នាលពោរពេញដោយភាពកក់ក្តៅ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រុមចលនាស្រ្តីគណបក្សខេត្ត ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត បាន​រៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីសមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុ​ប្រធាន​ទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល។

ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយ​មាន​ការ​អញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណបក្សជុំវិញខេត្តតាមបណ្តាស្រុកទាំង ១៣ ក្រុមការងារចលនាស្រ្តី សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្ត សរុបប្រមាណ ១៤០ រូប។

ជាកិច្ចចាប់ផ្តើម អង្គពិធីបានធ្វើការគោរពទង់ជាតិ ទង់បក្ស និងបានស្តាប់សេចក្តីរាយការណ៍របស់ លោកស្រី ជី ថាវី ប្រធានក្រុមចលនាស្រ្តីគណបក្សខេត្ត ដែល​មាន​ខ្លឹមសារ​បង្ហាញ​ពី​រចនា​សម្ព័ន្ធ​ចាត់​តាំង សកម្មភាពមូលដ្ឋាន និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ការងារ​នយោបាយ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សកម្មភាពមនុស្សធម៌ និងសង្គម ការងារទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទិសដៅ និងការងារបន្ត។

ក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតីបានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​របាយការណ៍​ដ៏​ក្បោះក្បាយ​អំពីវឌ្ឍនភាព លទ្ធផល និង​ទិសដៅ​ឆ្ពោះ​ទៅមុខ​ដែល​គណបក្ស​ខេត្ត​កណ្តាល​បាន​សម្រេច​បាន និងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់។ សម្តេចរដ្ឋសភាធិបតី បានផ្តាំ​ផ្ញើដ​ល់​ក្រុម​ការងារ​គ្រប់​លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។

សម្តេចបានគូសបញ្ជាក់បន្ថែមថា ស្រ្តី និងយុវជន ជាធនធាន​គន្លឹះ​ដ៏សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​ភារ​កិច្ច​ចម្បងសំខាន់ៗ ជាឧទាហរណ៍ ស្រ្តីនៅគ្រប់ប្រទេស ក៏ដូចជានៅកម្ពុជា មានចំនួនជាង ៥០% ដូចនេះត្រូវយកចិត្តទុកដាក់ជំរុញចលនាស្រ្តីឱ្យកាន់តែផុលផុសឡើង។ ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយ​សម្តេច​បាន​សង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិន​បើ​មានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        34
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm