សហគ្រាសផលិតគ្រឿងស្រវឹងបង្កើនយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

2024/04/28 08:25:45 pm        317

សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងបណ្តាក្រុមហ៊ុនសហគ្រាសផលិតគ្រឿងស្រវឹង នឹង​រួមគ្នា បង្កើនយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគាំទ្រ​ចំណាត់​ការ​រាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយ​បញ្ហា​ការ​ពិសារ​គ្រឿង​ស្រវឹង​ច្រើន​លើស​លប់ បង្កបញ្ហាដោយមិនមានការទទួលខុសត្រូវ។

តំណាងក្រុមហ៊ុនឧស្សហកម្មផលិតភេសជ្ជៈមានជាតិសុរា មកពីក្រុមហ៊ុន CAMBREW និង​ក្រុម​ហ៊ុន​ហ៊ែន​នីគែន ជាដើម បានថ្លែងថា ក្រុមហ៊ុននឹ​ង​បង្កើន​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការអប់រំ ពិសារគ្រឿងស្រវឹង ត្រូវមានការទទួលខុសត្រូវ និង ពិសារ​គ្រឿង​ស្រវឹង សូមកុំបើកបរ ជាដើមមិនលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់នានា ពិសារ​គ្រឿង​ស្រវឹង​ដោយ​មិន​មានការទទួលខុសត្រូវ និងសូមគាំទ្រចំណាត់ការ ការដោះស្រាយរបស់រាជរដ្ឋាភិបាល ចំពោះ​អ្នកប្រើប្រាស់គ្រឿងស្រវឹងទាំងឡាយណា ដែលពិសាគ្រឿងស្រវឹងច្រើនលើសលប់ ដោយ​មិន​មាន​ការទំនួលខុសត្រូវ ។ 

លោក តាន់ សែឆាយ ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា WSBIDA បាន​ថ្លែង​ប្រាប់ BTV ថា បច្ចុប្បន្ន សមាគម បាន និងកំពុង​ធ្វើ​ការ​ជិត​ស្និត​ជា​មួយ​គណៈកម្មា​ធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងក្រសួងស្ថាប័នជំនាញនានា ធ្វើការអប់រំប្រជាពលរដ្ឋ និង​បណ្តា​អ្នក​បើកបរយានយន្តនានា យល់ដឹងអំពីបញ្ហាប៉ះពាល់គ្រឿងស្រវឹង និងបាន​ណែនាំ​ឲ្យ​បណ្តា​ក្រុម​ហ៊ុនសហគ្រាសភេសជ្ជៈមានជាតិសុរាដែលជាសមាជិក WSBIDA ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ភ្ជាប់​សារ​អប់រំដូចជា ពិសាគ្រឿងស្រវឹង កុំបើកបរ និងពិសាសុរា​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជា​ដើម ដើម្បីការពារអាយុជីវិតខ្លួនឯងផង និងអ្នកដទៃផង។

តាមការឲ្យដឹងពីនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ៖ ក្នុងអំឡុង​ពិធី​បុណ្យ​ចូល​ឆ្នំាថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំរោង ឆ្នំា២០២៤ ដែលមានភ្ញៀវទេសចរជាតិអន្តរជាតិ ចេញដើរ​កម្សាន្ត​ប្រមាណ​ជាង​២១​ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃ គឺករណីកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​សរុប​មាន​ចំនួ​ន​៦៤​ករណី បង្កមនុស្សស្លាប់៣៧នាក់ និងរបួស៨៨រូប ហើយករណីចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ បង្ក​ដោយ កតា្តមិនផ្តល់សិទ្ធអាទិភាពមាន៤០% កតា្តល្បឿន៣៧%  កត្តាស្រវឹងបើកបរ ៧% និង​កត្តា​បើក​បរមិនប្រកាន់ស្តាំ៦%ជាដើម៕ អត្ថបទ ស៊ុម សុខជា

 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm