រដ្ឋមន្ត្រីការបរទេសកម្ពុជា ជំរុញមន្ត្រីទូតកម្ពុជាតាមបណ្តាប្រទេសបង្កើនផ្សព្វផ្សាយ​ផលិតផលម្ហូបខ្មែរ

2024/04/28 08:30:58 pm        173

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ជំរុញឲ្យបណ្តាថ្នាក់ដឹកនាំ មន្ត្រីទូត និង​ពលរដ្ឋ​ខ្មែរ នៅតាមបណ្តាប្រទេសនានា រួមគ្នាបង្កើនផ្សព្វផ្សាយប្រពៃណី វប្បធម៌ល្អរបស់ខ្មែរ ផលិតផល ម្ហូបអាហារ គោលដៅទេសចរណ៍កម្ពុជា ដើម្បីបង្កើនផ្សព្វផ្សាយកិត្តិនាមកម្ពុជា ជំរុញទេសចរ និង​អ្នកវិនិយោគទុនបណ្តាប្រទេសនានានោះ ទិញផលិតផលកម្ពុជា មកទស្សនាកម្សាន្តកម្ពុជា និង​មក​បណ្តាក់ទុនវិនិយោគនៅកម្ពុជាជាដើម។

នៅក្នុងពិធីបើកពិព័រណ៌ផ្សារ Bazaar ផ្សព្វផ្សាយផលិតផល និងសេវាកម្ម ម្ហូបអាហារ​បណ្តា​ប្រទេស​អាស៊ាន និងប្រទេសដៃគូអាស៊ាន នៅស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្ងៃទី២៧ ខែ​មេសា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ច​សហប្រតិបត្តិការអន្តរជាតិ ថ្លែងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆ្នាំ​២០២៤ កន្លងទៅថ្មី បណ្តាស្ថានទូតខ្មែរ និងពលរដ្ឋខ្មែរ នៅតាមបណ្តាប្រទេសនានា គឺបាន​រៀប​ចំ​សង្ក្រាន្ត​អបអរសាទរបុណ្យចូលឆ្នាំ ដែលមានបង្ហាញអត្តសញ្ញាណ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌​ខ្មែរ​ជាច្រើន ហើយឯកឧត្តម ស្នើឲ្យបណ្តាស្ថានទូត និងពលរដ្ឋខ្មែរនៅក្រៅប្រទេស បង្កើន​ការ​រួម​សហការគ្នាបន្ថែមទៀត ផ្សព្វផ្សាយ សម្បត្តិវប្បធម៌ខ្មែរ ផលិតផល សេវាកម្ម ទេសចរណ៍ និង​ម្ហូបអាហារខ្មែរជាដើ ដើម្បីបង្កើនកិត្តិនាមកម្ពុជា និងការប្រើប្រាស់ផលិតផលកម្ពុជា លើ​ឆាក​អន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បន្តថា កន្លងមក ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​តាម​បណ្តា​ប្រទេស គឺបានខំប្រឹងធ្វើសកម្មភាពខ្លាំង លើការងារផែ្នកសិល្បៈវប្បធម៌ និងម្ហូបអាហារខ្មែរ ដើម្បី​ផ្សព្វផ្សាយជាតិ ហើយតាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាSEA GAME និងPARA GAME នៅ​កម្ពុជា ក្នុងឆ្នាំ២០២៣កន្លងមក និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិ នៅ​ពហុកីឡាដា្ឋនមរតកតេជោ នៅក្នុងអំឡុងខែកក្តដា ឆ្នាំ២០២៤នេះទៀត នឹង​ជំរុញ​បង្កើន​ការ​ផ្សព្វផ្សាយ​កិត្តិនាមកម្ពុជា និងជំរុញបណ្តាប្រទេសលើពិភពលោក ស្គាល់ពីកម្ពុជា កាន់តែ​ច្រើន​ថែម​ទៀត​៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm