សាលារៀននៅទូទាំងប្រទេសបង់ក្លាដែស បានបើកឡើងវិញ ទោះបីមានរលកកម្ដៅខ្លាំងក៏ដោយ

2024/04/28 11:58:28 pm        889

សិស្សសាលារាប់លាននាក់បានត្រឡប់ទៅសាលារៀន បន្ទាប់ពីបើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ទូទាំង​ប្រទេស​បង់ក្លាដែស កាលពីថ្ងៃអាទិត្យ ទោះបីជារលកកម្ដៅខ្លាំងនៅតែបន្តអូសបន្លាយ ដែល​ជំរុញ​ឱ្យ​មាន​បញ្ជា​បិទថ្នាក់រៀនទូទាំងប្រទេសកាលពីចុងសប្តាហ៍មុនយ៉ាងណាក្ដី។

សីតុណ្ហភាព​អតិបរិមាជាមធ្យមក្នុងរដ្ឋធានី ដាកា (Dhaka) កាលពីសប្តាហ៍មុនគឺ ៤៤ទៅ៤៥ អង្សាសេ ខ្ពស់ជាងកម្រិតមធ្យមជាង៣០ឆ្នាំសម្រាប់រយៈពេលដូចគ្នានេះ ខណៈមាន​ការ​ព្យាករណ៍​ថា​អាកាសធាតុក្តៅនឹងបន្តកើតមានជាច្រើនថ្ងៃទៀត។

ការស្រាវជ្រាវ​ផ្នែកវិទ្យាសាស្ត្រ បានរកឃើញថាបម្រែប​ម្រួល​អាកាសធាតុ​កំពុង​បណ្តាល​ឱ្យ​មាន​រលក​កម្ដៅ​កាន់តែយូរ កាន់តែញឹកញាប់ និងកាន់តែខ្លាំង។

ថ្នាក់រៀនបាន​បន្ត ទន្ទឹមនឹងអាណាព្យាបាលព្រួយបារម្ភពីសុខភាពកូនចៅរបស់ពួកគេ ក្នុង​ពេល​ទៅ​សាលា​រៀន បន្ទាប់ពីការបើកថ្នាក់រៀនឡើងវិញនៅក្នុងប្រទេសបង់ក្លាដែស។

អង្គការ​ជួយសង្រ្គោះកុមារ (Save the Children) បាននិយាយ​នៅ​ក្នុង​សេច​ក្តីថ្លែង​ការណ៍​មួយ​នៅ​សប្តាហ៍​នេះថា សិស្សប្រហែល ៣២ លាននាក់ ត្រូវបានតម្រូវឲ្យស្នាក់នៅផ្ទះ ដោយសារ​ការ​បិទ​សាលា។

សេចក្តីណែនាំពីអាជ្ញាធរអប់រំដែលប្រកាសបើកថ្នាក់រៀនឡើងវិញបាននិយាយថា សាលា​មត្តេយ្យ​នឹង​នៅតែ​បិទ ខណៈកាត់បន្ថយម៉ោងសិក្សានៅថ្នាក់បឋមសិក្សា។

ការិយាល័យ​អាកាស​ធាតុ​របស់​ប្រទេសបង់ក្លាដែស​បាន​និយាយ​កាល​ពីថ្ងៃអាទិត្យ​ថា​រលក​កម្ដៅនឹ​ង​បន្ត​ហក់​ឡើងខ្ពស់យ៉ាងហោចណាស់បីថ្ងៃបន្ទាប់ទៀត៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        7
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm