ក្រសួងបរិស្ថាន អាជ្ញាធរខណ្ឌព្រែកព្នៅ និងក្រុមយុវជនធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣

2024/04/29 12:05:32 am        509

ភ្នំពេញ៖ សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ និងដោយមានការគាំទ្រពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៤​នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣ ក្រោម​ប្រធានបទ «ការអប់រំ និងបរិស្ថាន» នៅ សាលាបឋមសិក្សាបឹងប្រីយ៍ ស្ថិតក្នុងភូមិតាគល់ សង្កាត់​ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន, លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល រួមនឹងអាជ្ញាធរខេត្ត លោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែកព្នៅ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណ ៣៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់​ទិស​ដៅ​ការងារ​ជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅ​ផ្លាស់​ប្តូរ​ឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។

ជា​មួយ​គ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង​អង្គកាដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ​ពិធី​ដាំកូន​ឈើ​នៅ​តាម​សាលា​រៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជា​ពិសេស​បាន​ចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបាន​បង្កើត​ឡើង​ដោយ​មាន​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ដែលផ្តោតសំខាន់​លើ​មុំយុទ្ធសាស្រ្ត​បី​សំខាន់​ភាព​ស្អាត​ ភាពបៃតង និងចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើង​ពី​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​នៅ​កម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និង​បាន​បំផុស​នៅ​ចលនា​ចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណ​ជាង​៣​លាន​៤​សែន​នាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទី​សាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មាន​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយ​បាន​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង​មានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        54
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        40
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm