សម្តេច​តេ​ជោ ថ្លែងអំណរគុណ បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ “ អរគុណ សន្តិភាព “

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ​អរគុណ​សន្តិភាព ហើយ​សម្ដេច​ថា មានតែ​ភេរ​វករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ តាមរយៈ​សារលិខិត​របស់​សម្ដេច​ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​២១​កញ្ញា​ឆ្នាំ​២០២០​នេះ​។​

​តាមរយៈ​សារលិខិត​នេះ​សម្ដេច​បាន​គូសបញ្ជាក់​ដោយ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្ដេច​គឺ​អរគុណ​សន្តិភាព​ដែល​សម្ដេច​យល់ថា​មានតម្លៃ​មិន​សាបសូន្យ​មិន​ថា​កន្លងមក ថ្ងៃនេះ​និង​ថ្ងៃក្រោយ​។​សម្ដេច ​បាន​បន្តថា​ មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព​លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​

​សម្ដេច​បាន​បន្តថា​“​អរគុណ​សន្តិភាព​” បានក្លាយ​ទៅជា​ពាក្យស្លោក​របស់ ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​។​ សារលិខិត​របស់​សម្ដេច ​ក៏បាន​បញ្ជាក់ថា ក្នុងនាម ជា​ប្រទេសមួយ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិចបំផ្លាញ​ដ៏​រ៉ាំរ៉ៃ​ ក្រោយពី​ទទួល​បាន​នូវ​ការបង្រួបបង្រួម​ជាតិ​ពិតប្រាកដ​ សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​ និង​ការរីកចម្រើន​នៅលើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​កម្ពុជា​មិន​ភ្លេច​នូវ​មនោសញ្ចេតនា​របស់ខ្លួន​ដែល​មាន​ចំពោះ​ប្រជាជាតិ​ផ្សេងទៀត​នៅក្នុង​ពិភពលោក​តាមរយៈ​ការ​សម្ដែង​ចេញ​នូវ​ការខិតខំ​ចែករំលែក​បទពិសោធន៍​ក្នុង​ការកសាង​ថែរក្សា​ការពារ​សន្តិភាព​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​នេះ​គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការ​សម្ដែង​សាមគ្គី​ភាពជា​អន្តរជាតិ​និង​រួម​វិភាគទាន​ដោយ​កិច្ចប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ​និង​មនុស្សធម៌​ទៅលើ​ពិភពលោក​។

សម្តេច​ បាន​បន្ត​ដែរ​ថា កម្ពុ​ជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួម​រប​ស់​ខ្លួន ក្នុង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​ពិភពលោក ក្រោមឆត្រ​របស់​អង្គការសហប្រជាជាតិ ​បើទោះជា​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណាក៏ដោយ​។​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១៤​ដែល​កម្ពុជា ​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៦ ៨២២​នាក់ (​ស្រី​៣៦៩​នាក់ )​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព អ​.​ស​.​ប នៅ​តំបន់​បេសកកម្ម​ចំនួន ១០​ ក្នុងប្រទេស​៩ រួមមាន ឆាដ៍ ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី​និង យេ​មែន​។​ គិត​ត្រឹម​ដំណាច់ខែ​កក្កដា​នេះ កងកំលាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​មាន​ចំនួន ៧៨៧​នាក់​(​ស្រី​៧៦​នាក់​)​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី អាហ្វ្រិក​កណ្ដាល​និង យេ​មែន​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm