មន្ត្រីក្រុមហាម៉ាស៖ ពុំមានកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ បើសង្រ្គាមហ្កាហ្សា នៅតែបន្ត

2024/04/29 04:08:47 pm        94

មន្ត្រីម្នាក់នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ឬហៅថាក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាចលនានេះនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីស្រាអែល ដែលមិនរាប់បញ្ចូលការបញ្ឈប់អរិភាពនៅតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។

លោក សាមី អប៊ូ ហ៊្សូរី (Sami Abu Zuhri) មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានបន្ថែមថា ការឆ្លើយតបរបស់អ៊ីស្រាអែល ដែលបានផ្ដល់ឱ្យក្រុមតាមរយៈអ្នកសម្របសម្រួល កំពុងស្ថិតនៅក្រោមការសិក្សា ហើយថាគេមិនទាន់អាចធ្វើការសម្រេចចិត្តទាក់ទងនឹងសំណើនោះនៅឡើយទេ។

ប្រភពពីក្រុមហាម៉ាស បានឱ្យដឹងថា គណៈប្រតិភូក្រុមហាម៉ាស គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងគែរនៅថ្ងៃចន្ទ (២៩ មេសា) នេះដើម្បីផ្តល់ការឆ្លើយតបរបស់ខ្លួនទាក់ទងនឹងបទឈប់បាញ់នៅហ្កាហ្សា និងដើម្បីចរចាកិច្ចព្រមព្រៀងចំណាប់ថ្នូរនៃការដោះដូរអ្នកទោសជាមួយអ៊ីស្រាអែល។

កាលពីព្រឹកថ្ងៃអាទិត្យ ដូចដែលបានរាយការណ៍ដោយវិទ្យុរដ្ឋអ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានពណ៌នាស្ថានការណ៍បច្ចុប្បន្នថាជា «ពេលវេលាសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មីជាមួយក្រុមហាម៉ាស» ហើយពួកគេកំពុងរង់ចាំការឆ្លើយតបរបស់ក្រុមនេះ។

ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងមួយសម្រាប់ការផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់លើកទីពីររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីកិច្ចព្រមព្រៀងទីមួយដែលបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់សម្រេចបានអ្វីធំដុំឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        322
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        367
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        346

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm