ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលើកទី៥ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយខកខាន ៥រដូវកាល

2024/04/29 04:35:18 pm        665

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់​សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) ឆ្នាំ២០២៣/២៤ ជាផ្លូវការហើយ ក្រោយ​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ដោយលទ្ធផល ១-០ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង នៃជំនួបវគ្គផ្ដាច់ព្រ័ត្រ កាល​ពី​រាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ជំនួបដ៏ជក់ចិត្ត ដែលមានទស្សនិកជនចូលទស្សនាផ្ទាល់ខ្ទង់ ៣ម៉ឺននាក់នេះ ក្រុមទាំងពីរ បាន​បង្ក​ទស្សនីយ​ភាពស្ទើរគ្រប់រស់ជាតិលើទីលាន គួបផ្សំការដឹកនាំដ៏ច្បាស់លាស់របស់អាជ្ញាកណ្ដាល បាន​ធ្វើ​ឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ ។ យ៉ាងណាក្ដី ៩០នាទីពេញ នៃការប្រកួត ក្រុម​ទាំង​ពីរ មិនអាចស៊ុតបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។

ឈានដល់ការបន្ថែមម៉ោង ១៥នាទី ២ដង ក្រុមទាំងពីរ នៅតែធ្វើបានល្អរៀងខ្លួន រហូត​ដល់​នាទី​១០៩​ ទើបកីឡាករ Marcus Haber ស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្នំពេញក្រោន ជួយ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នាំមុខ ក្រោយការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើស្លាប់ឆ្វេង Gabriel Silva ហើយក៏ជាគ្រាប់បាល់បញ្ចប់ការរង់ចាំអស់រយៈពេល ១៤ឆ្នាំរបស់ក្រុមសិង្ហក្រហម ដើម្បី​ជួយ​ឲ្យក្រុមព្រះខ័នរាជស្វាយរៀង លើកពានជាលើកទី៥ បន្ទាប់ពីខកខានអស់រយៈពេល ៥​រដូវកាលផងដែរ ។

ក្រោយបញ្ចប់ការប្រកួតលោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បាន​សម្ដែង​ការ​សោក​ស្ដាយ ដែលខ្លួនមិនអាចដឹកនាំក្រុមលើកពាន ដូចកាលខ្លួននៅជាកីឡាករ ។ តែ​យ៉ាង​ណា​លោ​​ក​ទទួលស្គាល់ ពីការប្រកួតប្រជែងដ៏ស្វិតស្វាញលើទីលានរវាងក្រុមទាំងពីរ ពិសេស​គឺ​ចំនួន​ទស្សនិក​ជន​ដ៏ច្រើនមិនធ្លាប់មាន ដែលបានទស្សនាផ្ទាល់ការប្រកួតរវាងក្លិប និងក្លិប ដែល​ជា​សញ្ញាណ​ដ៏​ល្អនៃភាពរីកចម្រើនវិស័យបាល់ទាត់កម្ពុជា ។

ក្រៅពីជំនួបដណ្ដើមជើងឯកដ៏កក្រើកពហុកីឡដ្ឋានជាតិហើយនោះ សម្រាប់​ជំនួប​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ ក៏បានបញ្ចប់ដោយភាពតានតឹងផងដែរ រវាងក្រុមបឹងកេត និងវិសាខា ដែល​ក្រុមទាំងពីរ បានបញ្ចប់ការប្រកួត ៩០នាទី ដោយលទ្ធផលស្មើគ្នា ០-០ ដូចគ្នា តែ​មិន​មាន​ការ​បន្ថែម​ម៉ោង ១៥នាទី ២ដងនោះទេ ពោលគឺឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយ​ក្រុមវិសាខា បានយកឈ្នះ ៤-៣ ដើម្បីគ្រងចំណាត់ថ្នាក់លេខ៣ ប្រចាំ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន តែម្ដង ។

គួរដឹងថា ពិធីបិទការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ឌី វិជ្ជា សមាជិកសហព័ន្ធ និងជា​ប្រធាន​គណៈកម្មការ​នាយកនៃគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ។

ពាក់ព័ន្ធនឹងរង្វាន់ជ័យលាភី សម្រាប់ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយមាស ៤៥​គ្រឿង និងពានរចនាបថថ្មីដ៏ស្រស់ស្អាត ១ អមប្រាក់រង្វាន់ ១៥០លានរៀល ។ លេខ២ ក្រុម​ភ្នំ​ពេញ​ក្រោន ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងប្រាក់រង្វាន់ ១០០លានរៀល និងលេខ៣ ក្រុម​វិសាខា ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង និងប្រាក់រង្វាន់ ៧០លានរៀល ។ រីឯ​ពាន​រង្វាន់​ក្រុម​ Fair-Play បានទៅក្រុមភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ១០លានរៀល ។

ចំណែកពានរង្វាន់ឯកត្ដជនវិញ រួមមានលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ​ពាន​គ្រូ​បង្វឹកល្អជាងគេ អមប្រាក់រង្វាន់ ៥លានរៀល, កីឡាករ វីរៈ ដារ៉ា របស់ព្រះខ័ន​រាជ​ស្វាយ​រៀង​ ឈ្នះពានអ្នកចាំទីល្អជាងគេ អមប្រាក់រង្វាន់ ៥លានរៀល, កីឡាករ Bastos របស់វិសាខា ឈ្នះពានកីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ( ៦គ្រាប់) អមប្រាក់​រង្វាន់ ៥លានរៀល និងកីឡាករ សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​ប្រចាំពានរង្វាន់ អមប្រាក់រង្វាន់ ៥លានរៀល ដូចគ្នា៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm