ពានបាល់ទះ ៤ស្មើ បញ្ចប់ដោយជោគជ័យ ជាមួយគំរូដ៏ល្អ សម្រាប់កីឡាករទូទាំងប្រទេស

2024/04/29 05:12:30 pm        261

ការប្រកួតកីឡាបាល់ទះ ៤ស្មើទូទាំងប្រទេស ដណ្ដើមពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ចប់ហើយ ដោយ​សមាគម​កីឡាបាល់ទាត់ វិសាខា (A) បានគ្រងជើងឯក អមប្រាក់រង្វាន់ ៥០លានរៀល បន្ទាប់​ពី​យក​ឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-១សិត ជាមួយពិន្ទុ ២៥-២២, ២៥-២០, ២៥-២៧ និង ២៥-១៨ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះ​ដំណើរការប្រកួតពានបាល់ទះ ៤ស្មើរយៈពេល ២ខែកន្លងមក តាំងពីវគ្គជម្រុះតាមភូមិភាគ រហូត​ដល់ជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដែលការប្រកួតមានភាពស្វិតស្វាញខ្លាំង កាត់​បន្ថយ​គម្លាត​សមត្ថភាពរវាងក្រុមនៅរាជធានី និងតាមបណ្ដាលខេត្ត ពិសេសបាន​កែ​ទម្លាប់​លេង​ក្រៅ​ប្រព័ន្ធ​ មកលេងបាល់ទះតាមស្ដង់ដារ ដែលជាគំរូដ៏ល្អសម្រាប់កីឡាករទូទាំងប្រទេស ។

ជាមួយគ្នាកីឡាករ ប៊ន ណារិទ្ធ សមាជិកក្រុមក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ ចំពោះ​ការ​រៀបចំ​ពាន​បាល់ទះ ៤ស្មើទូទាំងប្រទេសរបសសហព័ន្ធ ។ ទោះបីមិនអាចជួយក្រុមឈ្នះពាន តែ​ការ​ចូលរួមពីបណ្ដាលក្រុមរាជធានី-ខេត្តយ៉ាងផុសផុល បានធ្វើឲ្យខ្លួនរីករាយ ចំពោះសញ្ញាណ​ដ៏​ល្អ​នៃ​ភាពរីកចម្រើនវិស័យបាល់ទះកម្ពុជា ហើយគេក៏សង្ឃឹមថា នឹងមានការប្រកួតស្ដង់ដារ ៦ស្មើ និងបន្ដរៀបចំពាន ៤ស្មើជាហូរហែលបន្ថែមទៀតផងដែរ ។

សូមរំឮកថា ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ៤ស្មើទ្រង់ទ្រាយធំទូទាំងប្រទេសនេះ បាន​ចាប់​ផ្ដើម​ការ​ប្រកួតជម្រុះ កាលពីចុងខែកុម្ភៈ រហូតដល់ចុងខែមីនា ដោយបែងចែកជា ៥មណ្ឌល និង​មាន ៥២ក្រុមចូលរួម ដើម្បីចម្រាញ់យកក្រុមលេខ១ និងលេខ២ ប្រចាំមណ្ឌលនីមួយៗ ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ ជាមួយបេក្ខភាព ៦ក្រុមទៀត នៃជើងឯក «តេជោលីគ» ។

ជាលទ្ធផលក្រោយបញ្ចប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Wurkz Special Volleyball Cup 4x4 2024 ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា សម្រាប់ក្រុមលេខ១ បាន​ទៅ​ក្រុម​បាល់​ទះ​វិសាខា ទទួលបានពាន អមប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួល​បាន​ប្រាក់​រង្វាន់ ២០លានរៀល និងលេខ៣ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ ទទួលបាន​ប្រាក់​រង្វាន់ ១២លានរៀល ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        148
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm