រដ្ឋមន្ត្រីការបរទេសថៃ លាលែងពីតំណែង បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី

2024/04/29 05:12:36 pm        124

រដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថារដ្ឋមន្ត្រីការបរទេសថៃ លោក ផនព្រី បាហីត្ថា នុការ៉ា (Parnpree Bahiddha-Nukara) បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានដកចេញពីតំណែងឧបនាយករដ្ឋមន្ត្រី នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មី ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្វះស្វែងរកការជួយដោះស្រាយជម្លោះមីយ៉ាន់ម៉ា។

ការលាលែងពីតំណែងដែលមិននឹកស្មានដល់របស់លោក ផនព្រី បានធ្វើឱ្យក្រសួងការបរទេសមានភាពស្រពេចស្រពិល ខណៈដែលលោកបានដឹកនាំក្រុមកិច្ចការមីយ៉ាន់ម៉ា ហើយកាលពីខែមុនបានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ដែលស្វះស្វែងរកការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សារវាងភាគីសង្គ្រាម បន្ទាប់ពីរយៈពេលបីឆ្នាំនៃអស្ថិរភាព និងអំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ឆៃ វិចឆារុង (Chai Wacharonke) បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានទទួលលិខិតលាលែងពីតំណែងរបស់លោក ផនព្រី។ ការលាលែងពីតំណែងរបស់លោក ផនព្រី បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល រួមទាំងឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលដូចជាលោកឧបនាយករដ្ឋមន្ត្រី ភូមថាំ វ៉េឆាសយ៉ាឆៃ (Phumtham Wechayachai) ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នេះជារឿងនឹកស្មានមិនដល់ទាល់តែសោះ។

គណៈរដ្ឋមន្រ្តីថ្មីរបស់លោក សេដ្ឋា ដែលត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្ររបស់ប្រទេសថៃ និងបានចុះផ្សាយក្នុងសារព័ត៌មានរាជវង្ស (Royal Gazette) បានបង្ហាញថា លោក ផនព្រី ស្ថិតក្នុងបញ្ជីត្រឹមតែជារដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ និងលែងមានឋានៈបន្ថែមជាឧបនាយករដ្ឋមន្ត្រីទៀតហើយ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm