យុវជនគាំទ្រ និងចង់ឃើញសមិទ្ធផលព្រែកជីកហ្វូណនតេជោ​បម្រើដល់​សេដ្ឋកិច្ចជាតិ​ក្នុងពេលឆាប់ៗ

2024/04/29 05:49:33 pm        134

ព្រែកជីកហ្វូណនតេជោ បានក្លាយជាប្រធានបទសំខាន់សម្រាប់សង្គមកម្ពុជា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ សម្រាប់យុវជន បង្ហាញជាការគាំទ្រទាំងស្រង់ ចំពោះការ​កសាង​ព្រែក​ជីកហ្វូណន​តេជោ ​ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ពួកគេ​ក៏​ចង់​ឃើញ​សមិទ្ធផល​ព្រែកជីកហ្វូនណនតេជោ លេចឡើងជារូបរាងឆាប់ៗ​ដើម្បី​បម្រើ​ដល់​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​។

ព្រែកជីកហ្វូណនតេជោជាគម្រោងសាងសង់ផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ គម្រោង​នេះ​ជា​គំនិតផ្ដួចផ្ដើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោង​ព្រែក​ជីកហ្វូណន​តេជោនេះមានប្រវែង ១៨០គីឡូម៉ែត្រដោយតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ឆ្លង​កាត់​ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។

ជាការមើលឃើញរបស់យុវជន ក៏មិនខុសពីប្រជាពលរដ្ឋទូទៅនោះទេ។ យុវជនបង្ហាញ​ជា​ការ​គាំទ្រ​យ៉ាង​មុត​មាំទៅលើគម្រោងមួយនេះ។ ពួកគេចង់ឃើញ ព្រែកជីកហ្វូណនតេជោ លេច​ឡើង​ជា​រូប​រាង​ឆាប់ៗ និងជឿជាក់ថា ប្រព័ន្ធធារាសាស្ត្រដ៏ធំជាប្រវត្តិសាស្រ្តនេះ នឹងផ្ដល់ជាអត្ថ​ប្រយោជន៍​ធំធេង​លើច្រើនវិស័យ ពិសេសជួយបង្កើនសេដ្ឋកិច្ចជាតិកម្ពុជា ផ្ដល់ផលចំណេញ​ដល់​ប្រជាពលរដ្ឋ​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងដែរថា កម្ពុជា​នឹង​កសាង​ព្រែក​ជីក​ហ្វូណនតេជោនេះឱ្យបាន។ ការសាងសង់អាចចាប់ផ្ដើមនៅចុងឆ្នាំ២០២៤ ឬដើម​ឆ្នាំ​២០២៥។ សម្ដេចលើកឡើងដែរថា គម្រោងនេះ ប្រើប្រាស់ពេលវេលា ២៦ខែ សម្រាប់​ការ​សិក្សា​លម្អិត ដោយមានការចូលរួមពីអ្នកជំនាញកម្រិតពិភពលោកជិត៥០រូប។

គម្រោងព្រែកជីកហ្វូណនតេជោគ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារ​អាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ ព្រែកជីកនេះ ឆ្លង​កាត់​ខេត្ត​កណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លង​កាត់​ព្រែក​តាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ មាន​ទទឹង​ខាង​លើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះ​មានសន្ទះផ្លូវនាវាចរណ៍មាន៣កន្លែង ស្ពាន ១១កន្លែងផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ គម្រោងសាងសង់ អាចប្រើប្រាស់ពេលវេលាចំនួន៤ឆ្នាំ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm