បារាំង ជំរុញកិច្ចប្រឹងប្រែងឲ្យប្រទេសលីបង់ ទប់ស្កាត់សង្គ្រាមរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល

2024/04/29 06:00:18 pm        268

រដ្ឋមន្ត្រីការបរទេសបារាំង លោកស្ទេហ្វេន សេហ្សួណេ(Stephane Sejourne) បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រជាជនស៊ីវិលនៅក្នុងប្រទេសលីបង់នឹងទទួលរងផលវិបាក សម្រាប់ការកើនឡើងជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡា។

លោក Sejourne បានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati រដ្ឋមន្ត្រីការបរទេស លោក Abdallah Bou Habib និងឧត្តមសេនីយ៍ ចូសេហ្វ អាអួន(Joseph Aoun)។

លោកនិយាយថា លោកក៏នឹងជួបជាមួយមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល ដើម្បីប្រាប់ពួកគេ អំពីសារដូចគ្នានេះ។ ដំណើរទស្សនកិច្ចរបស់លោក Sejourne ទៅកាន់ប្រទេសលីបង់ គឺមានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល និងដើម្បីទប់ស្កាត់សង្រ្គាមដែលផ្ទុះឡើង។

អ៊ីស្រាអែល និងក្រុមហេសបូឡា បានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែការបាញ់តគ្នាបានកើនឡើង ចាប់តាំងពីអ៊ីរ៉ង់បានបាញ់មីស៊ីលលើអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែមេសា ដែលបានបំផ្លាញផ្នែកមួយចំនួននៅបរិវេណស្ថានទូតអ៊ីរ៉ង់ ក្នុងទីក្រុង ដាម៉ាស់(Damascus) ប្រទេសស៊ីរី ដែលបានសម្លាប់មន្រ្តីអ៊ីរ៉ង់ជាច្រើននាក់។

មន្ត្រីយោធាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត បានធ្លាក់ទៅលើភាគខាងត្បូងប្រទេសលីបង់ កាលពីពេលយប់នៅជិតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ុន្មានម៉ោងមុនពេល លោក Sejourne បានទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការក្នុងទីក្រុង ណាហ្គួរ៉ា(Naqoura) ប្រទេសលីបង់ ភាគខាងត្បូង។

លោក Sejourne នឹងពិភាក្សាបញ្ហាប្រទេសលីបង់ ជាមួយរដ្ឋអារ៉ាប់ និងរដ្ឋលោកខាងលិច នៅទីក្រុង រីយ៉ា(Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ មុនពេលបញ្ជូនជំហរចុងក្រោយរបស់ប្រទេសលីបង់ ទៅអ៊ីស្រាអែល ក្នុងសប្តាហ៍នេះ។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm