រុស្សី បានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ទៅលើទីតាំងថាមពលរបស់អ៊ុយក្រែន

2024/04/29 06:03:30 pm        137

ក្រុមមន្ត្រីនៅទីក្រុងគីវ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារដោយ មីស៊ីលទ្រង់ទ្រាយធំមួយនៅពេលយប់ នៅអ៊ុយក្រែន ដោយបានធ្វើឲ្យខូចខាតដល់រោងចក្រថាមពលចំនួន ៤ នៅក្នុងការវាយប្រហារចុងក្រោយបំផុត ដែលកំណត់គោលដៅទៅលើការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានអំពាវនាវឲ្យដៃគូលោកខាងលិចរបស់ទីក្រុងគីវ ជួយផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីការពារដែនអាកាស របស់ប្រទេសនេះ ខណៈដែលកងកម្លាំងអាកាស បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ២១ គ្រាប់ ក្នុងចំណោម ៣៤គ្រាប់។

ទីក្រុងមូស្គូ បានចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតដែលមិនធ្លាប់មានពីមុន ទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ពួកគេ បានបំផ្លាញផ្នែកផលិតកម្មដ៏សំខាន់ ដែលបង្កឲ្យមានការដាច់ភ្លើង និងការបែងចែកថាមពល នៅទូទាំងប្រទេស។

អ៊ុយក្រែន ក៏បាននិយាយដែរថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងចំនួនពីរ និងមូលដ្ឋានទ័ពអាកាសយោធាមួយ នៅប្រទេសរុស្ស៊ីភាគខាងត្បូង ក្នុងការវាយប្រហារដោយយានដ្រូននៅពេលយប់។

លោកហ្សេឡិនស្គី បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Telegramថា៖«រុស្ស៊ី បានបាញ់ មីស៊ីលចំនួន ៣៤គ្រាប់ នៅពេលយប់»។

«យើងបានបាញ់ទម្លាក់ពួកវាមួយចំនួន។ ប៉ុន្តែពិភពលោកមានគ្រប់ឱកាស ដើម្បីជួយ(ពួកយើង)បាញ់ទម្លាក់រាល់មីស៊ីល និងគ្រប់យានដ្រូនទាំងអស់»។

ក្នុងសុន្ទរកថាល្ងាចថ្ងៃសៅរ៍ លោកបានលើកឡើងវិញនូវការអំពាវនាវរបស់លោកសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        30
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm