ព្យុះគួច បានវាយបោកបក់នៅអាមេរិកកណ្តាល បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់

2024/04/29 06:10:55 pm        127

អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះគួច បានបំផ្លិចបំផ្លាញផ្នែកមួយចំនួននៅរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក និងរដ្ឋ Great Plains នៅក្បែរគ្នានោះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់។

ការិយាល័យសេវាកម្មអាកាសធាតុជាតិ (NWS) បាននិយាយថា បន្ទាប់ពីព្យុះកួចចំនួន៧៨លើក ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ដែលភាគច្រើននៅក្នុងរដ្ឋណេប្រាសកា(Nebraska) និងរដ្ឋអាយអូវ៉ា(Iowa) ប្រព័ន្ធអាកាសធាតុដាច់ដោយឡែកពីគ្នា កាលពីថ្ងៃសៅរ៍ បាននាំយករបាយការណ៍ព្យុះកួចចំនួន៣៥លើកទៀត ពីភាគខាងជើងរដ្ឋតិចសាស់ និងរដ្ឋអូក្លាហូម៉ា ទៅកាន់រដ្ឋមីសសួរី។

ការព្រមានអំពីព្យុះ សម្រាប់ខ្យល់បក់ ភ្លៀងធ្លាក់ខ្លាំង និងព្រឹលធ្លាក់ ក៏ត្រូវបានចេញដោយការិយាល័យ សេវាអាកាសធាតុជាតិ កាលពីថ្ងៃអាទិត្យសម្រាប់មនុស្សជាង ៤៧ លាននាក់ ពីរដ្ឋតិចសាស់ខាងកើត ទៅរដ្ឋ Illinois និងរដ្ឋ Wisconsin ។

អភិបាលរដ្ឋអូក្លាហូម៉ា លោក Kevin Stitt បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នគ្រោះមហន្តរាយ សម្រាប់រដ្ឋនេះ កាលពីថ្ងៃអាទិត្យ ដោយបានបង្កើនប្រាក់បន្ថែមទៀតសម្រាប់អ្នកឆ្លើយតបដំបូង និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

នៅក្នុងសារតាមវីដេអូ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Stitt បាននិយាយថា លោក មានផែនការទៅពិនិត្យមើលការខូចខាតដោយសារព្យុះ និងបានសុំបួងសួងសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារព្យុះ។

ការិយាល័យសេវាកម្មអាកាសធាតុជាតិ (NWS) បានរាយការណ៍ថា មានព្យុះកួចដែលអាចកើតមានចំនួន៣៨លើកនៅក្នុងតំបន់នេះ ដោយព្យុះអាក្រក់បំផុត បានធ្វើដំណើរឆ្លងកាត់រដ្ឋ Oklahoma ភាគកណ្តាលកាលពីថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ ហើយបានរាលដាលចូលទៅភាគពាយ័ព្យរដ្ឋតិចសាស់ រដ្ឋMissouriភាគខាងលិច និងរដ្ឋ Kansas ។


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        65
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        61
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm