ទិវាជំនាញហូកា៖ យុវជនតាមសហគមន៍ទេសចរណ៍ជាច្រើនទទួលបាន​អត្ថប្រយោជន៍​ពីគម្រោងហូកា

2024/04/29 06:25:13 pm        197

នៅថ្ងៃទី២៩ ខែមេសានេះ ក្រសួងទេសចរណ៍ អង្គការស្វីសខនថាក់ និង​ភាគីពាក់ព័ន្ធ​បាន​ប្រារព្ធ​ទិវា​ជំនាញ​ហូកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «វិនិយោគទេសចរណ៍ វិនិយោគធនធានមនុស្ស» នៅរាជធានីភ្នំពេញ។ តាមរយៈទិវាជំនាញហូកានេះក្រុមគ្រូបង្គោល បានបង្ហាញការ​តាំងចិត្ត​ពង្រី​ក​ការ​បណ្តុះបណ្តាលជំនាញហូកាដល់យុវជន និងអ្នកផ្តល់សេវាទេសចរណ៍សហគមន៍ អភិវឌ្ឍន៍​ទេសចរណ៍តា​ម​ខេត្តឱ្យមានគុណភាព។

ក្រុមគ្រូបង្គោល និងអ្នកផ្តល់សេវាទេសចរណ៍មកពីតាមខេត្តបានថ្លែងប្រាប់ BTV ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គណៈកម្មការគ្រប់គ្រងគម្រោងហូកា ក្រសួងទេសចរណ៍ និង​អង្គការ​​ស្វីស​​ខនថាក់ បណ្តុះបណ្តាលគ្រូបង្គោលជាច្រើនជូនដល់មន្ត្រីមន្ទីរទេសចរណ៍ អ្នកជំនាញ​ទេសចរណ៍​តាម​ក្រុមហ៊ុន និងសហគមន៍តាមបណ្តាខេត្តគោលដៅ ហើយក្រុមគ្រូបង្គោល នឹង​ពង្រីក​ការ​បណ្តុះ​បណ្តាលជំនាញទេសចរណ៍ ជូនបណ្តាយុវជន អ្នកផ្តល់សេវា​ទេសចរណ៍​សហគម​ន៍​តាម​បណ្តាខេត្ត ដើម្បីជំរុញការផ្លាស់ប្តូរការងារផ្តល់សេវាទេសចរណ៍ ការបង្កើតការងារ ការ​បង្កើនចំណូល និងការទាញយកអត្ថប្រយោជន៍នានាទៀតពីវិស័យទេសចរណ៍។

ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ហូកាថ្លែងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូការដំណាក់កាលទី២ បាន​អនុវត្ត​ពី​ឆ្នាំ​២០២០ដល់ឆ្នាំ២០២៤ បានបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកជំនាញ​ទេសចរណ៍​បាន​ចំនួន​ជាង​ ៤៥០០នាក់ ក្នុងដំណាក់កាលបន្តបន្ទាប់ទៀតនេះ ក្រសួងទេសចរណ៍​បាន​និង​កំពុង​ស្នើ​អង្គការ​ស្វីស​ខនថាក់ពង្រីកការរៀបចំគុណវុឌ្ឍិ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ វិញ្ញាបនបត្រC1 បន្តរៀបចំC2 ដើម្បីគាំទ្រការអនុវត្តកម្មវិធីរាជរដ្ឋាភិបាល បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ជូន​យុវជនឲ្យបាន១លាន៥សែននាក់។

លោក Chistian Volker ide( គ្រីស្ទៀន វូឃ័រ អ៊ីឌ័រ) ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ ថ្លែងថា អង្គការ​ស្វីស​ខនថាក់ និងសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ បានពង្រីក​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោលថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន ដើម្បីជំរុញគ្រូបង្គោល​ពង្រីក​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ជូនយុវជន និងអ្នកផ្តល់សេវា​ទេសចរណ៍​នានា​ទៀត​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តាម​សហគមន៍​ទេសចរណ៍ អាជីវកម្មទេសចរណ៍​តាម​មូលដ្ឋាន​លើ​ការ​ផ្តល់​សេវា​ទេសចរណ៍​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និងភាពកក់ក្តៅ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm