កិច្ចការពារកម្មសិទ្ធិបញ្ញា ជាមូលដ្ឋានគ្រឹះបង្កើតទំនុកដល់អ្នកវិនិយោគសម្រាប់ធ្វើពាណិជ្ជកម្ម

2024/04/29 09:26:57 pm        148

ភ្នំពេញ ៖ កិច្ចការពារកម្មសិទ្ធិបញ្ញា ជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ ក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ភាពកក់ក្តៅ និងទំនុក យ៉ាងរឹងមាំ ដល់អ្នកវិនិយោគសម្រាប់ធ្វើពាណិជ្ជកម្ម និងផ្តល់លើកទឹកចិត្តដល់វិស័យផ្សេងៗ ដើម្បីបង្កើតតក្កកម្ម និងផលិតកម្មឧស្សា- ហកម្មថ្មីៗ សម្រាប់ប្រកួតប្រជែងលើទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសិក្ខាសាលាថ្នាក់ ជាតិ ស្តីពីការកសាងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញ និងពិធីប្រកាសឱ្យប្រើទិន្នន័យប្រកាសនីយបត្រតក្កកម្ម និងគំនូរ ឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ នេះថា ក្នុងបរិបទសាកលភាវូប- នីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាបច្ចុប្បន្ននេះ, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះកម្មសិទិ្ធបញ្ញាជាផ្នែកមួយដ៏ មានសារៈ សំខាន់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម ការជំរុញឲ្យមានការច្នៃប្រឌិត និងបង្កើតផលិតកម្មឧស្សាហកម្មថ្មីៗ ជំរុញការប្រកួតប្រជែង ទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ ការធ្វើឱ្យកាន់តែរីកចម្រើន និងធានាឲ្យបាននូវកិច្ចការពារកម្មសិទ្ធិបញ្ញា នៅព្រះរាជាណាចក្រ កម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។ 

ឯកឧត្តម បន្តថា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការការពារកម្មសិទ្ធិបញ្ញា ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ ក្នុងបរិបទ សាកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ភាពកក់ក្តៅ និងទំនុកយ៉ាងរឹងមាំដល់អ្នកវិនិយោគសម្រាប់ធ្វើពាណិជ្ជកម្ម ជាពិសេសលើក ទឹកចិត្តដល់សហគ្រាសធុនមីក្រូតូច និងមធ្យម អ្នកសិក្សាស្រាវជ្រាវ និងតក្កករ ឲ្យប្រើប្រាស់បញ្ញា និងទេពកោសល្យផ្ទាល់ខ្លួន ដើម្បី បង្កើតតក្កកម្ម និងផលិតកម្មឧស្សាហកម្មថ្មីៗ ក្នុងការប្រកួតប្រជែង និងជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារ កម្មសិទិ្ធបញ្ញារួចរាល់។ ការស្វែងយល់អំពីអត្ថប្រយោជន៍ នៃកិច្ចការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា នឹងផ្តល់ផលប្រយោជន៍ ព្រមទាំង ចំណេះដឹងគ្មាន ដែនកំណត់ដល់តក្កករ សិប្បករ អ្នកវិនិយោ ដែលកំពុងប្រកបរបរអាជីវកម្មរបស់ខ្លួន បានយល់ពីសារ:សំខាន់នៃកិច្ច ការពារកម្មសិទិ្ធ បញ្ញារបស់ខ្លួន។

ជុំវិញកម្មសិទ្ធិបញ្ញានេះដែរ, លោក Juneho JANG នាយកគ្រប់គ្រងថ្នាក់តំបន់ជាន់ខ្ពស់ ផ្នែកដំណោះស្រាយអាជីវកម្ម, ការិយាល័យ IP នឹងជាអង្គការកម្មសិទ្ធិបញ្ញា WIPO ប្រទេសសឹង្ហបុរី លើកឡើងថា តាមរយៈការចុះបញ្ជីកិច្ចការពារកម្មសិទ្ធិបញ្ញា, WIPO បានគាំទ្រដល់ប្រទេសអាស៊ានទាំងអស់ ក្នុងការបង្កើតនូវសុខុដុមណីយកម្ម និងការបង្កើតប្រព័ន្ធ IP ពង្រឹងឧស្សាហកម្ម សម្រាប់ការពារទូទំាងតំបន់ទាំងមូល, ជាក់ស្តែងជុំវិញការចុះបញ្ជីនេះ ប្រទេសនៅក្នុងអាស៊ានទាំងអស់ មានចំនួនប្រមាណ ១ ៤០០ ក្រុមហ៊ុន ក្នុងនោះកម្ពុជាក៏បានជំរុញវិស័យលេចធ្លោជាងគេផងដែរ នៅក្នុងជាង ២០ឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm