Crystal Palace ទិញ​បាន​ខ្សែ​ការពារ​ដា​ណឺ​ម៉ាក Joachim Anderson តម្លៃ ២០​លាន​ផោន​

2021/07/29 08:13:49 pm        94

​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Crystal Palace បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ដា​ណឺ​ម៉ាក Joachim Anderson ក្នុង​កិច្ចសន្យា ៥ឆ្នាំ​ពី​ក្លិប​​បារាំង Olympique Lyon​។ ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ ១រដូវ​កាល​មុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Fulham និង​ជា​ប្រធាន​ក្រុម ​តែ​មិន​អាចជួយ Fulham រួច​ផុតពី​ការ​កាត់ចោល​ទៅ​ក្របខណ្ឌ​ទី​ពីរ League Championship បាន​។

​​មិនមាន​ការបង្ហាញ​ពី​តំលៃ​នៃ​ការផ្ទេរ​នេះឡើយ តែមាន​របាយការណ៍​ព័ត៌មាន​អង់គ្លេស​បាន​ចុះផ្សាយ​ថា​ ការផ្ទេរ​នេះមាន​តំលៃ​ប្រហែល ២០លាន​ផោន​។ ​Joachim Anderson គឺជា​សមាជិក​របស់​ក្រុម​ជំរើសជាតិ​ដា​ណឺ​ម៉ាក​ ដែល​ឈានឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro ២០២០ តែ​ចាញ់​អង់គ្លេស​។​ ​Anderson បាន​ក្លាយជា​កីឡាករ​ចំនូល​ថ្មី​ទី៤ ដែល​មកកាន់ Crystal Palace ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Patrick Vieira បន្ទាប់ពី​ខ្សែប្រយុទ្ធ Michael Olise ពី Reading អ្នកចាំទី Remi Matthew ពី Sunderland និង​ខ្សែការពារ Marc Guehi ពី Chelsea​។ អតីត​ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Patrick Vieira ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ Crystal Palace កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅ​ជំនួស​លោក Roy Hodgson ដែល​ប្រកាស​ចូលនិវត្តន៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm