ប្រធានាធិបតីកូរ៉េខាងត្បូង ជួបមេដឹកនាំបក្សប្រឆាំង ចំពេលមានការស្នើឲ្យរៀបចំរបៀបដឹកនាំឡើងវិញ

2024/04/29 11:01:32 pm        158

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ជួបជាមួយមេដឹកនាំគណបក្សប្រឆាំង លោក Lee Jae-myung ដើម្បីពិភាក្សាគ្នា នៅថ្ងៃចន្ទ (ទី២៩ ខែមេសា) នេះ ដោយជំនួបនេះកើតមានឡើងបន្ទាប់ពីគណបក្សកាន់អំណាចរបស់លោកមេដឹកនាំរូបនេះបានរងបរាជ័យដ៏គួរឲ្យអាម៉ាស់ ក្នុងការបោះឆ្នោត រហូតនាំឲ្យមានការអំពាវនាវយ៉ាងទូលំទូលាយឲ្យរូបលោកផ្លាស់ប្តូររបៀបដឹកនាំរបស់ខ្លួន។

គួរបញ្ជាក់ថា គណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon មិនអាចជ្រៀតចូលទៅបំផ្លាញការក្តាប់អំណាចរបស់គណបក្សប្រឆាំង នៅសភា ក្នុងការបោះឆ្នោតថ្ងៃទី១០ ខែមេសា ដែលលទ្ធផលនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបោះឆ្នោតប្រជាមតិលើការកាន់អំណាច ២ឆ្នាំដំបូងរបស់មេដឹកនាំអភិរក្សនិយមរូបនេះ។

កិច្ចប្រជុំនេះ គឺជាលើកទី១ ដែលលោក Yoon បានធ្វើឡើងជាមួយលោក Lee គិតចាប់តាំងពីការឡើងកាន់តំណែង ហើយកើតមានឡើង ខណៈដែលអ្នកវិភាគបាននិយាយថា រូបលោកប្រហែលជាបានធ្លាក់ចូលទៅក្នុងស្ថានភាពទន់ខ្សោយ បន្ទាប់ពីជំហរនយោបាយប្រយុទ្ធរបស់លោកហាក់ដូចជាបានធ្វើឲ្យអ្នកបោះឆ្នោតជាច្រើនលែងសូវចាប់អារម្មណ៍។ ទាំងគណបក្សប្រឆាំង និងគណបក្ស PPP ផ្ទាល់ បានជំរុញឲ្យលោក Yoon ផ្លាស់ប្តូរផ្លូវដឹកនាំរបស់ខ្លួន ជាពិសេសបន្ទាប់ពីរូបលោកហាក់ជាបានបដិសេធលទ្ធផលបោះឆ្នោត ដែលបានធ្វើឲ្យចំណាត់ថ្នាក់នៃសំឡេងគាំទ្រលើលោក នៅក្នុងការស្ទង់មតិ ធ្លាក់ចុះដល់ចំណុចទាបបំផុតប្រហែល ២០ភាគរយ។

ក្រៅពីបញ្ហាប្រឈមផ្សេងៗ លោក Yoon ក៏ជួបប្រទះនឹងបញ្ហាតានតឹងធំមួយទៀតផងដែរ នោះគឺការជំរុញរបស់លោក ដើម្បីឲ្យមានកំណែទម្រង់ការថែទាំសុខភាព។ កាលពីជាង ២ខែមុន ក្រុមគ្រូពេទ្យវ័យក្មេងបានដើរចេញពីការងាររបស់ពួកគេ ដើម្បីបង្ហាញការតវ៉ាលើផែនការស្នូលនៃការបង្កើនចំនួនគ្រូពេទ្យ ហើយមនុស្សជាច្រើនទៀតកំពុងគំរាមចូលរួមក្នុងការតវ៉ានេះ។ 

តែយ៉ាងណាក្ដី មានចម្ងល់អំពីថា តើកិច្ចប្រជុំ នាថ្ងៃចន្ទនេះ នឹងអាចធ្វើឲ្យរកឃើញផ្លូវចេញ ដើម្បីដោះស្រាយភាពជាប់គាំង ក្នុងរដ្ឋាភិបាល ឬអត់។ គណបក្សប្រជាធិបតេយ្យ (DP) របស់លោក Lee កំពុងគ្រប់គ្រងយ៉ាងរឹងមាំ នៅក្នុងសភា ដែលរារាំងដល់លទ្ធភាពរបស់លោក Yoon ក្នុងការអនុម័តច្បាប់ផ្សេង៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm