ទីប្រឹក្សា​វេជ្ជសាស្ត្រ​ជប៉ុន​ជំរុញ​រដ្ឋាភិបាល​ចេញ​សារ​ព្រមាន​ស្ដីពី​ការ​គំរាម​ចេះតែ​កើន​ឡើង​នៃ​វីរុស COVID-19

2021/07/29 03:09:58 pm        702

​ជប៉ុន៖ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​ របស់​ប្រទេស​ជប៉ុនបាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ ប្រទេស​នេះ​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្លួន​ ចាប់​តាំង​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល COVID-19 បាន​ចាប់ផ្ដើម​ផ្ទុះ​ដោយ​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​បញ្ជូន​សារ​កាន់​តែ​ច្បាស់ ​និង​ខ្លាំងក្លា​ជាង​មុន​អំពី​ហានិភ័យ​ដែល​កំពុង​កើន​ឡើង​ រួម​ទាំង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយការណ៍​ថា ​ទីក្រុង​តូ​ក្យូ​ដែល​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំនេះ បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ៣,១៧៧​នាក់​កាលពី​ថ្ងៃ​ពុធ ដែល​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា ខណៈ​ការ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​ដាក់​សម្ពាធ​លើ​មន្ទីរពេទ្យ​។ ករណី​ឆ្លង​ថ្មី​ទូទាំង​ប្រទេស​បាន​ឡើង​ដល់​ជាង ៩.៥០០ ជា​លើកដំបូង​។​ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ លោក Shigeru Omi បាន​ប្រាប់​ក្រុម​សមាជិកសភា​ថា វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ​គឺថា ​សង្គម​ពុំបាន​ចែករំលែក​ការ​យល់​ដឹង​ពី​ហា​នី​ភ័យ​ទេ​។​ សម្រាប់​ចំនួន​ករណី​ឆ្លង​នៅ​ទីក្រុង​តូ​ក្យូបាន​កើន​ឡើង​លើស​ពី ៣.០០០​នាក់ ហើយ​នេះ​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកាស​ខ្លះ​ៗ​។ ដើម្បី​កុំ​ឲ្យ​ខកខាន​ឱកាស​នេះ ខ្ញុំ​ចង់​អោយ​រដ្ឋាភិបាល​ផ្ញើ​សារ​ដែល​ខ្លាំង​ និង​ច្បាស់​ជាង​នេះ​។​

​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​បាន​បន្ថែម​ការ​ព្រួយបារម្ភ​ អំពី​ព្រឹត្តិការណ៍​កីឡា​ដែល​កំពុង​ប្រព្រឹត្តទៅ ក្រោម​លក្ខខណ្ឌ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក រួម​ទាំង​ការ​ហាមឃាត់​អ្នកទស្សនា​មិន​ឲ្យ​ចូល​ទស្សនា​ដោយ​ផ្ទាល់ ​នៅ​តាម​កន្លែង​ភាគច្រើន​។​ ​ការ​កើន​ឡើង​នេះ​ក៏​ដាក់​បន្ទុក​បញ្ហា​ដល់​លោកនាយក​រដ្ឋមន្ត្រី Yoshihide Suga ផង​ដែរ ដែល​ប្រជា​ប្រិយភាព​របស់​លោក​បាន​ធ្លាក់​ទាប​បំផុត​ ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​កាលពី​ខែ​កញ្ញា មុន​ការ​ប្រជែង​ធ្វើជា​អ្នកដឹកនាំ​បក្ស​កាន់អំណាច និង​ការបោះឆ្នោត​សកល​នៅ​ឆ្នាំនេះ​៕​

​​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm