កិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក និងដៃគូសហការ

2024/04/30 02:10:45 pm        252

កិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក និងដៃគូសហការរបស់គម្រោងលើកកម្ពស់គុណភាព និងសមធ៌មសុខាភិបាល ដំណាក់កាលទី២ Health Equity and Quality Improvement Project Phase 2 (HEQIP-II), កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ Fairfield Marriott។

កិច្ចប្រជុំជាន់ខ្ពស់នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកស្រី Maryam Salim នាយកប្រតិបត្តិការ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងតំណាងដៃអភិវឌ្ឍន៍ រួមមាន លោក Andreas Zurbrugg អនុប្រធានបេសកកម្មការទូត នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Jenny Scharrer ប្រធានធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅកម្ពុជា លោក សុផា រតនា តំណាងរបស់គ្រឹះស្ថានហិរញ្ញប្បទានសកលនៅកម្ពុជា លោកស្រី Shin Jung Yeon អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារ សង្គម ព្រមទាំងអង្គការជាដៃគូ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល សរុបមានចំនួនប្រមាណ ៤២រូប។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីអាទិភាពចំបងបំផុតរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រងសុខភាពជាសកល (UHC) ការកែលម្អគុណភាពនៃការផ្តល់សេវាសុខាភិបាល ការផ្តល់ការគាំពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព និងផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងផ្នែកដែលកំពុងងើបឡើងវិញដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការឆ្លើយតបនឹងអាកាសធាតុនិងសុខភាព។

កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើរបៀបវារៈសំខាន់ៗចំនួន៤គឺ៖

១. អាទិភាពកំពូលរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រង ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (UHC)

២. ការកែលម្អគុណភាពនៃការផ្តល់សេវា

៣. ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព

៤. ផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងតំបន់ដែលកំពុងរីកចម្រើនដូចជា៖ ក្នុងការត្រៀមខ្លួន និងការឆ្លើយតបបន្ទាន់គ្រោះអាសន្នផ្នែកសុខភាព និងការប្រែប្រួលអាកាសធាតុ និងសុខភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកត់សម្គាល់ថាកិច្ចសន្ទនានេះ នឹងផ្តល់ឱកាសបន្ថែមដល់ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងដៃគូអភិវឌ្ឍន៍ ក្នុងគម្រោងលើកកម្ពស់គុណភាពសេវា និងសមធម៌សុខាភិបាល អាចធ្វើការផ្លាស់ប្តូរទស្សនៈគ្នា អំពីទិដ្ឋភាពគោលនយោបាយសំខាន់ៗ នៃវិស័យសុខាភិបាល នាំមកធាតុចូល ឬតម្លៃបន្ថែមដល់ការសម្រួចគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

លោកស្រីវេជ្ជបណ្ឌិត តំណាងធនាគារពិភពលោក បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានបញ្ជាក់អំពីគោលជំហរយ៉ាងមុតមាំ និងសហការការគាំទ្រគម្រោង HEQIP-II ព្រមទាំងឆ្លៀតពេលវេលាដ៏មានសារៈសំខាន់ ចូលរួមការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់លើបញ្ហាគោលនយោបាយ នៅក្នុងវិស័យសុខាភិបាលកម្ពុជា។

ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដៃគូអភិវឌ្ឍន៍ និងក្រុមការងារទាំងអស់ និងស្នើសុំឱ្យចូលរួមបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm