នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ មេដឹកនាំល្អ ប្រទេសមានសុខសន្តិភាព រីកចម្រើនផ្នែកអាណាចក្រ និងពុទ្ធចក្រ

2024/04/30 03:24:12 pm        178

ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រះវិហារនិង សមិទ្ធផលនានា នៅ​វត្តវេឡុវនារាម( ព្រៃឫស្សី ) នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បាន​មានប្រសាសន៍ថា មានមេដឹកនាំល្អ ប្រទេសមានសុខសន្តិភាព និងមានការរី​កចម្រើន​ទាំង​ផ្នែក​អាណាចក្រ និងពុទ្ធចក្រ។

 

ឯកឧត្តម បានថ្លើមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុង​អគ្គ​បញ្ជា​ការដ្ឋាន មន្ត្រីរាជការ អាជ្ញាធរដែនដី រួមជាមួយពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និង​សប្បុរស​ជន​នានា គ្រ​ប់​ទិសទី ដែលបានជួយកសាង សមិទ្ធផលនានៅក្នុងវនៅវត្តវេឡុវនារាម( ព្រៃឫស្សី )នេះ មាន​កុដិ ព្រះវិហារ មានសាលាធម្មសភា និងមានសមិទ្ធិផលជាច្រើនទៀត ទុកសម្រាប់ពុទ្ធសាសនា ។ 

 

ឯកឧត្តម បានលើកឡើងថា នៅបរិយាកាសដ៏សែនសប្បាយរីករាយនេះអាចប្រព្រឹត្តទៅ​បាន​ក៏ដោយ​សារ​កិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត របស់សម្ដេចតេជោ ជាអតីត​មេដឹក​នាំ​បាន​ប្រែក្លាយជាប្រទេសមួយនេះ មានសុខសន្តិភាព និងការ​អភិវឌ្ឍន៍​ទាំង​នេះ​នយោបាយ​ឈ្នះ​ឈ្នះ​របស់សម្ដេចតេជោ ។

 ឯកឧត្តម នាយឧត្ដមសេនីយ៍ បានកោតសរសើរចំពោះពុទ្ធបរិស័ទគណៈកម្មការអាចារ្យវត្ត និង​ក្រុម​ការងារចុះមូលដ្ឋានខណ្ឌសង្កាត់ដែលបានរួមសាមគ្គីគ្នាយ៉ាងល្អរៀបចំ​ពិធី​សំពូន​ឆ្លង​ដា​ក់​ឲ្យ​ប្រើ​ប្រាស់​នូវព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តនេះឡើងប្រកបដោយ​បរិយាកាស​សប្បាយ​រីក​រាយ​ដើម្បី​រួមគ្នាលើកស្ទួយផ្នែកពុទ្ធចក្ររបស់ខ្មែរយើងឲ្យកាន់តែរីកចម្រើន។

 បន្ទាប់មក ឯកឧត្តម ឥត សារ៉ាត់ និងលោកជំទាវ ព្រះសង្ឃ ពុទ្ធបរិស័ទ រួមជាមួយនឹង​សប្បុរស​ជន​នានា បានចូលរួមកសាង វត្តវេឡុវនារាម( ព្រៃឫស្សី) បានកាត់ខ្សែបូរ ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នៅព្រះវិហារ រួមនិងសមិទ្ធផលនានាក្នុងវត្ត ព្រមទាំងប្រគេនបច្ច័យកសាងវត្តបង្ហើយ ចំនួន ២ម៉ឺនដុល្លារ និងធ្វើពិធីរាំបាទព្រះសង្ឃចំនួន ១០០ អង្គ ផងដែរ។អត្ថបទ ៖ សូ ប្រុស 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        49
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm