Portsmouth បញ្ចប់​កុងត្រា​កីឡាករ ៣​នាក់​ក្រោយ​ប្រើ​ពាក្យ​សំដី​រើសអើង​កីឡាករ​អង់គ្លេស​នៅ Euro ២០២០

2021/07/29 09:47:07 pm        142

​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Portsmouth បានសំរេច​បញ្ចប់​កុងត្រា​កីឡាករ​របស់ខ្លួន ៣នាក់ បន្ទាប់ពី​រកឃើញថា​ ពួកគេ​បាន​ប្រើប្រាស់​ពាក្យសំដី​មិន​សមរម្យរើសអើង​ កីឡាករ​ក្រុម​ជំរើសជាតិ​អង់គ្លេស​ដែល​ចាញ់​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ កន្លងមក​។

​​ក្រុម​អង់គ្លេស​បាន​ចាញ់​អ៊ីតាលី​នៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី១១ ខែកក្កដា​នៅ​កីឡដ្ឋាន Wembley​។ ​កីឡាករ​ ៣នាក់​របស់ Portsmouth ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ត្រូវបាន​គេ​រកឃើញថា​ បាន​ប្រើពាក្យ​មិន​សមរម្យរើសអើង​ពណ៌​សម្បុរ​នៅលើ​បណ្តាញ​សង្គម ជាពិសេស​គឺ​បាញ់​សំដៅលើ Bukayo Saka, Marcus Rashford និង Jadon Sancho ដែល​ស៊ុត ១១ម៉ែត្រ​មិន​ចូល​។ ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson បាន​ថ្កោលទោស​ការរំលោភបំពាន​ប្រកាន់​ជាតិ​សាសន៍ ​ទៅលើ​កីឡាករ​ក្រុមបាល់ទាត់​អង់គ្លេស ​បន្ទាប់ពី​ពួកគេ​បាន​បរាជ័យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ European Championship។​ ​ប៉ូលីស​ក្រុង​ឡុង​ដ៍​បាន​បើក​ការស៊ើបអង្កេត ទៅលើ​ការវាយលុក​លើ​បណ្តាញ​សង្គម​ដែល​បាន​ផ្តោត​លើ​កីឡាករ​ស្បែក​ខ្មៅ​ចំនួន ៣នាក់​រួមមាន Marcus Rashford, Jadon Sancho និង Bukayo Saka ដែល​ពួកគេ​ទាំង ៣នាក់​ស៊ុត​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​មិន​ចូល​។​

ផ្ទាំង​គំនូរ​របស់ Marcus Rashford នៅ​លើ​ជញ្ជាំង​ហាង​កាហ្វេ​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង Manchester ក៏ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ ​បន្ទាប់ពី​បរាជ័យ​របស់​អង់គ្លេស​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។​ ​ការរំលោភ​បំពាន​ការរើសអើង​ជាតិ​សាសន៍ ​ដែល​ត្រូវបាន​ថ្កោលទោស​ថា​ជា​ទង្វើរ "​មិន​អាច​លើកលែង​បាន​" ស្រប​ពេល​អ្នកចាត់ការ​អង់គ្លេស ​លោក Gareth Southgate ធ្លាប់បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា Facebook រឺ Twitter ឱ្យធ្វើ​អ្វី​បន្ថែមទៀត​ក្នុង​ការតាមប្រមាញ់​ជន​ល្មើស​នៃ​ការរំលោភបំពាន​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        87
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        100
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm