មនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ខណៈអ៊ីស្រាអែល ប្រើហិង្សាលើអ្នកទាមទារឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស

2024/04/30 03:37:39 pm        277

មនុស្សរាប់ពាន់នាក់បានតវ៉ានៅទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងជាមួយក្រុមភេរវករហាម៉ាស សម្រាប់ការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅដែនដី ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន ក្នុងការប្រមូលផ្តុំដែលក្រោយមកបានឈានដល់ការប៉ះទង្គិចជាមួយកងកម្លាំងនគរបាល ការចាប់ខ្លួន និងការអះអាងពីការប្រើអំពើហិង្សាទៅលើសមាជិកសភា និងសាច់ញាតិរបស់ចំណាប់ខ្មាំង។

ស្របពេលមានការត្រៀមលក្ខណៈខ្ពស់សម្រាប់យោធាដើម្បីបើកការវាយប្រហារចូលទីក្រុងរ៉ាហ្វា (Rafah) ក្នុងដែនដីហ្កាហ្សា ក្រុមបាតុករបានដុតបំពួកភ្លើងនៅលើផ្លូវ ប៊ីហ្គីន (Begin) របស់ទីក្រុង Tel Aviv នៅជិតទីស្នាក់ការកណ្តាលរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយស្រែកថា ទីក្រុង រ៉ាហ្វា អាចរង់ចាំ ប៉ុន្តែជីវិតចំណាប់ខ្មាំងមិនអាចរង់ចាំបានទេ។

សាច់ញាតិរបស់ចំណាប់ខ្មាំង និងចំណាប់ខ្មាំងដែលត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីខែវិច្ឆិកា ឆ្នាំមុន បានចូលរួមក្នុងការតវ៉ានេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាល របស់លោក Netanyahu បញ្ឈប់សង្រ្គាមដើម្បីនាំយកអ្នកដែលត្រូវបានចាប់ពង្រាត់ទៅនោះត្រឡប់ទៅផ្ទះវិញ។

ការប្រមូលផ្តុំនេះបានកើតឡើង ខណៈក្រុមហាម៉ាស គ្រោងឆ្លើយតបទៅនឹងសំណើរបស់អ៊ីស្រាអែលដែលនឹងមើលឃើញការផ្អាកការប្រយុទ្ធ រយៈពេល៤០ ថ្ងៃ និងការដោះលែងអ្នកទោសសន្តិសុខប៉ាឡេស្ទីនរាប់ពាន់នាក់ជាថ្នូរនឹងចំណាប់ខ្មាំងដែលកំពុងនៅមានជីវិតចំនួន៣៣ នាក់ និងដំណាក់កាលទីពីរនៃបទឈប់បាញ់ដែលអាចមាននិង ការឆ្លើយតបការសម្របសម្រួលរបស់អ៊ីស្រាអែលចំពោះការទាមទាររបស់ក្រុមហាម៉ាស់សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍៕



អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm