ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋហ្កាហ្សា ៤០ នាក់ ខណៈកិច្ចចរចាបទឈប់បាញ់ចាប់ផ្តើម

2024/04/30 03:43:05 pm        409

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤០ នាក់កាលពីថ្ងៃចន្ទ (២៩ មេសា) នៅក្នុងទីក្រុង រ៉ាហ្វា (Rafah) និងផ្នែកជាច្រើនទៀតនៃតំបន់ហ៊ុមព័ទ្ធនេះ ខណៈបណ្ដាមេដឹកនាំក្រុមហាម៉ាស បានទៅទីក្រុងគែរ សម្រាប់កិច្ចចរចាបទឈប់បាញ់ថ្មី ស្របពេលដែលបណ្ដាមេដឹកនាំបរទេសបានជំរុញអ៊ីស្រាអែល កុំឱ្យបើកប្រតិបត្តិការជើងគោកលើក្រុងភាគខាងត្បូងជាប់ព្រំដែនមួយនេះ។

ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើក្រុងរ៉ាហ្វា ជាទីដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុប ២,៣ លាននាក់នៅហ្កាហ្សា បានស្វែងរកការជ្រកកោនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាច្រើនខែ ទូរទស្សន៍រដ្ឋរបស់អេហ្ស៊ីបបាននិយាយថា គណៈប្រតិភូហាម៉ាស បានចាកចេញពីទីក្រុងគែរ ទៅកាន់ទីក្រុងដូហា ហើយនឹងត្រលប់មកវិញជាមួយនឹងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សំណើបទឈប់បាញ់ថ្មី។

ខណៈការចរចាបទឈប់បាញ់កំពុងបន្តដោយពុំមានលទ្ធផលជាក់ស្ដែង ស្លាបប្រដាប់អាវុធនៃក្រុមជីហាដអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តក្រុមហាម៉ាសបាននិយាយថា ខ្លួនបានបាញ់រ៉ូកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលជាសញ្ញាថាក្រុមនេះនៅតែអាចធ្វើការវាយប្រហារដោយគ្រាប់រ៉ូកែត បន្ទាប់ពីជិតប្រាំពីរខែនៃការវាយលុកតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល។

នៅពេលសាកសួរអំពីការវាយប្រហារតាមអាកាសក្រុងរ៉ាហ្វា អ្នកនាំពាក្យយោធាអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារគោលដៅភេរវករ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ជនស៊ីវិលនៅភាគខាងត្បូងហ្កាហ្សា ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm