ចលនាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តផុលផុសគាំទ្រការអនុវត្ត គម្រោង«ព្រែកជីកហ្វូណនតេជោ»

2024/04/30 04:00:02 pm        548

បងប្អូនពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានបន្តផុលផុសប្រកាសគាំទ្រ​យ៉ាងពេញ​ទំហឹង​នូវ​គម្រោង​«ព្រែកជីកហ្វូណនតេជោ» ខណៈតាមរយៈ​ចលនា​យ៉ាងភ្លូកទឹកភ្លូកដីនេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​សាមគ្គីភាព និងជាតិនិយម ដែលចង់បាន និងចង់ឃើញ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត និងមិនពឹងផ្អែកលើដង្ហើមអ្នកដទៃបន្តទៀត ក្នុងការដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រ​ទេសនោះ។

ចលនាដែលបានបន្តប្រកាសគាំទ្រដល់ការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»ពីសំណាក់ មហាជននេះគឺបានធ្វើឡើងតាមរយៈវិដេអូឃ្លីប តាមរយៈញាត្តិ និងតាមបណ្តាញសង្គមផ្សេងៗ ដោយ​ពួក លើកឡើងដូចៗគ្នាថា ការធ្វើព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រីកចម្រើន បន្ថែមទៀតដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជា ជនកម្ពុជាបាន​ប្រកាស​ពន្យល់​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ដូច្នេះ​ដែរ​។

ជាមួយនឹងការប្រកាសគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ក្នុង និងក្រៅប្រទេសទាំងនោះក៏បានប្រកាសថ្លែងអំណរគុណ និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គោល​ជំហរ របស់រាជរដ្ឋាភិបាលមិនកែប្រែចំពោះគម្រោងនៃការធ្វើ«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ មួយ​វិញ​ទៀត ពួកគេក៏ប្រកាសគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឺងម៉ាត់ថា កម្ពុជា​មិន​រាថយ និង បិទផ្លូវចចារជាមួយប្រទេសជិតខាងទាក់ទងនឹងគម្រោងនេះផងដែរ។

ការប្រកាសគាំទ្ររបស់បងប្អូនប្រជាពរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសយ៉ាងភ្លូកទឹកភ្លូកដីនេះគឺបាន ធ្វើ​ឡើង​បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធាន​គណបក្ស​កាន់​អំណាច​ បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខ​ចិត្ត​យក​ជីវិត​មក​ដាក់​ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជន​អគតិ​មួយ​ក្តាប់​តូច​យ៉ាង​ណាក៏​ដោយនោះ។

គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្ត​កណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែក​ជីក​ហ្វូណន​តេជោ​ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់​បន្ថយ​តម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកក​ស្ទះ​ចរាចរ​ណ៍ ​គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍​ផែ​រណប​ថ្មី​ៗ​ជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការ​វិនិយោគ​ផ្សេង​ៗ​ជា​ច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺ​ជា​គម្រោង​បម្រើ​ផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង។

បើតាម​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ព្រែកជីកហ្វូ ណន​តេជោ អាចនឹងបើកការដ្ឋានសាងសង់នូវចុងឆ្នាំ២០២៤ឬយូរបំផុតដើមឆ្នាំ២០២៥ បើទោះ​ជា​គ្មាន លុយពី​បរទេស​ក៏​កម្ពុជា​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲុ្យ​គម្រោង​នេះ​ឲ្យ​សម្រេចទាល់​តែ​បាន​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm