ការប៉ះទង្គិចគ្នាជាថ្មីនៅស៊ូដង់ បានបង្កើនការព្រួយបារម្ភជុំវិញការវាយប្រហារទ្រង់ទ្រាយធំ

2024/04/30 05:44:47 pm        309

ការប៉ះទង្គិចគ្នាបានកើតឡើងជាថ្មីកាលពីថ្ងៃចន្ទ (២៩ មេសា) រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅជាយក្រុង អ៊ែលហ្វាសើ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur) នៅភាគខាងលិចប្រទេសស៊ូដង់ ដោយបង្កើនការភ័យខ្លាចកាន់តែខ្លាំងនៃការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងនេះ។

អ្នកស្រុកក្នុងតំបន់បានប្រាប់សារព័ត៌មាន ស៊ីនហួរ ថាមានការទម្លាក់គ្រាប់បែកនៅភាគខាងលិចនៃទីក្រុង អ៊ែលហ្វាសើ ខណៈផ្សែងខ្មួលខ្មាញ់ហុយចេញពីជាយក្រុងនោះ ហើយពួកគេភ័យខ្លាចថាការប៉ះទង្គិចនេះនឹងគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៃការវាយប្រហារទ្រង់ទ្រាយធំ ដែលអាចបណ្ដាលឱ្យមានអ្នកស្លាប់កាន់តែច្រើន។

ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះនៅក្រុង អ៊ែលហ្វាសើ រវាងភាគីសង្រ្គាមទាំងពីរបានជម្លៀសមនុស្សជាង ៧០.០០០ នាក់ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលម្នាក់របស់រដ្ឋ ណស ដាហ្វឺ។ ថ្មីៗនេះកងកម្លាំងគាំទ្ររហ័ស RSF បានបង្កើនការគំរាមកំហែងវាយលុកទីក្រុងយុទ្ធសាស្ត្រ អ៊ែលហ្វាសើ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ ដាហ្វឺ។

អស់រយៈពេលជាច្រើនសប្តាហ៍កងកម្លាំង RSF បាននឹងកំពុងប្រមូលផ្តុំអ្នកប្រយុទ្ធរាប់ពាន់នាក់នៅជាយក្រុងនេះក្នុងការរៀបចំសម្រាប់ការវាយប្រហារមួយ។ ជាការឆ្លើយតប ក្រុមប្រដាប់អាវុធនៃកងទ័ពស៊ូដង់ SAF និងសម្ព័ន្ធមិត្តនៅតំបន់ ដាហ្វឺ បានពង្រឹងវត្តមានយោធារបស់ពួកគេនៅច្រកចូលក្រុង អ៊ែលហ្វាសើ និងជុំវិញតំបន់លំនៅឋានភាគច្រើននៃទីក្រុងសំខាន់មួយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm