ប្រមុខ NATO អំពាវនាវឱ្យមានការបញ្ជូនជំនួយយោធាបន្ទាន់ ទៅអ៊ុយក្រែន

2024/04/30 06:07:38 pm        297

អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ទទួលខុសត្រូវក្នុងការផ្តល់ជំនួយយោធាបន្ទាន់ ដែលពួកគេបានសន្យាចំពោះប្រទេសអ៊ុយក្រែន។

លោក Stoltenberg និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងគីវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។

លោក Zelenskyy បាននិយាយសំដៅទៅលើការគាំទ្រផ្នែកយោធាបន្ថែមទៀត ដែលត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។

លោក និយាយថា ពុំបានមើលឃើញមានការវិវឌ្ឍជាវិជ្ជមានណាមួយ ទាក់ទងនឹងការគាំទ្រឲ្យទាន់ពេលវេលាសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោក។ ការផ្គត់ផ្គង់មានកំណត់ បានចាប់ផ្តើមហើយ ប៉ុន្តែដំណើរការនេះចាំបាច់ត្រូវតែបង្កើនល្បឿន។

ដោយលើកឡើងពីជំនួយយោធាដែលជាប់គាំងសម្រាប់អ៊ុយក្រែន លោក Stoltenberg បាននិយាយថា កង្វះគ្រាប់រំសេវបានធ្វើឱ្យរុស្ស៊ីអាចជំរុញរុលទៅមុខនៅតាមសមរភូមិ។

ប៉ុន្តែប្រមុខសម្ព័ន្ធយោធាណាតូ បាននិយាយថា វាមិនយឺតពេលទេសម្រាប់អ៊ុយក្រែន ក្នុងការទទួលជ័យជម្នះ ខណៈការគាំទ្រកាន់តែច្រើនកំពុងកើតមាន។ លោក និយាយថា ទំនួលខុសត្រូវរបស់យើង គឺដើម្បីធានាបានថា ការប្រកាសទាំងនេះត្រូវប្រែក្លាយទៅជាការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវពិតប្រាកដ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អ៊ុយក្រែន ប្រឈមមុខទៅនឹងកង្វះគ្រាប់រំសេវធ្ងន់ធ្ងរ និងប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលបណ្តាលឱ្យកងកម្លាំងរុស្ស៊ី រុលទៅមុខនៅសមរភូមិ នៅអ៊ុយក្រែនភាគខាងកើត។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm