លោក ប្ល៊ីន ខិន៖ អាមេរិក ជិតបញ្ចប់សន្តិសុខសម្រាប់អារ៉ាប៊ីសាអ៊ូឌីត ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល

2024/04/30 06:36:19 pm        330

រដ្ឋមន្ត្រីការបរទេសលោក អង់តូនី ប៊្លីនខិន ( Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកជិតរួចរាល់ហើយជាមួយនឹងកញ្ចប់សន្តិសុខ ដើម្បីផ្តល់ជូនអារ៉ាប៊ីសាអ៊ូឌីត ប្រសិនបើខ្លួនធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនង ជាមួយអ៊ីស្រាអែល ខណៈដែលលោក ស្វែងរកការលើកទឹកចិត្តសម្រាប់អ៊ីស្រា អែល ដើម្បីគាំទ្ររដ្ឋប៉ាឡេស្ទីន។

លោក ប៊្លីនខិន កំពុងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រនេះ ក្នុងការធ្វើដំណើរទី៧របស់ខ្លួន ទៅកាន់តំបន់នេះ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបានឆ្លើយតបជាមួយនឹងការវាយលុកឥតឈប់ឈរ នៅក្នុងតំបន់ហ្គាហ្សា ដែលបាននាំឲ្យមានការរិះគន់ជា សកល។

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ខណៈពេលដែលគាំទ្រដល់ប្រទេសអ៊ីស្រា អែល បានស្វែងរកការសម្របសម្រួលពីរដ្ឋាភិបាលរបស់ខ្លួន ដោយកាត់បន្ថយការរំពឹងទុកនៃទំនាក់ទំនងផ្លូវការជាមួយអារ៉ាប៊ីសាអ៊ូឌីតដែលជាអ្នកផ្លាស់ស្ថានការណ៍ដ៏សំខាន់ ពីព្រោះរដ្ឋឈូងសមុទ្រ គឺជាអាណាព្យាបាលនៃទីតាំងដ៏ពិសិដ្ឋបំផុតពីររបស់សាសនាឥស្លាម។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយទីក្រុងរីយ៉ាដ ត្រូវបានគេរំពឹងថា នឹងទទូចឲ្យមានផ្លូវទៅកាន់ភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន ក៏ដូចជាការធានាសន្តិសុខតាមបែបសម្ព័ន្ធភាពពីទីក្រុងវ៉ាស៊ីនតោន ដែលបានព្យាយាមម្តងហើយម្តងទៀតជាមួយនឹងភាពជោគជ័យមានកំណត់ ដើម្បីផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនចេញពីមជ្ឈិមបូព៌ា។

លោក ប្ល៊ីនខិន បាននិយាយថា៖«ខ្ញុំគិតថា ការងារដែលអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើរួមគ្នាក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្ទាល់របស់យើង ពិតមានសារៈសំខាន់ណាស់ និងជិតឈានដល់ការបញ្ចប់ហើយ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm