ឆ្មាំល្បាតឆ្នេរចិន បណ្តេញនាវាហ្វីលីពីន ចេញពីដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង

2024/04/30 06:45:53 pm        332

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (៣០ មេសា) នេះថា ខ្លួន «បានបណ្តេញ» នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាមួយគ្រឿងទៀតចេញពីដែនទឹកជម្លោះដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) នៅសមុទ្រចិនខាងត្បូង។

ឆ្មាំល្បាតឆ្នេរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នេះទេ ប៉ុន្តែឧបទ្ទវហេតុនេះ គឺជាការប៉ះទង្គិចចុងក្រោយបំផុតដែលកើតឡើងរវាងប្រទេសទាំងពីរក្នុងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។

ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះនៅឯតំបន់ថ្មប៉ប្រះទឹក ដែលហ្វីលីពីននិយាយថាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ប៉ុន្តែប្រទេសចិន ក៏អះអាងសិទ្ធិថាជារបស់ខ្លួនផងដែរ។ ភាគីទាំងពីរក៏បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញសកម្មភាពនានា និងការធ្វើសមយុទ្ធយ៉ាងគឃ្លើននៅទីនោះ ហើយថ្មីៗនេះហ្វីលីពីន បានកោះហៅអ្នកការទូតចិនម្នាក់មកតវ៉ាជុំវិញសកម្មភាពនេះ។

ចិន និងហ្វីលីពីន ធ្លាប់បាននិយាយថា ពួកគេនឹងស្វះស្វែងរកទំនាក់ទំនង និងការគ្រប់គ្រងកាន់តែប្រសើរឡើងជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូងដ៏ធំ ប៉ុន្តែភាពតានតឹងបានកើនឡើងនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីហ្វីលីពីន បានបង្កើតទំនាក់ទំនងការទូត និងយោធាកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm