រដ្ឋមន្ត្រីថាមពល G7 អំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នៅដើមឆ្នាំ២០៣០

2024/04/30 08:51:30 pm        229

រដ្ឋមន្ត្រីអាកាសធាតុ ថាមពល និងបរិស្ថាន មកពីក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ទាំងប្រាំពីរ ឬ G7 ត្រូវបានគេរំពឹងថា នឹងអនុម័តសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជាក់អំពីវិធានការដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ វារួមមានទាំងការអំពាវនាវឱ្យបញ្ឈប់ការផលិតថាមពលធ្យូងថ្ម នៅដើមឆ្នាំ២០៣០។ ក្រុមរដ្ឋមន្ត្រី បានចាប់ផ្តើមកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុង Turin ប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទ។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីសន្និសីទ COP28 របស់អង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុកាលពីឆ្នាំមុន។ យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការ ប្រទេស G7 មានផែនការជំរុញឱ្យប្រទេសនានាបញ្ជូនគោលដៅកាត់បន្ថយការបំភាយឧស្ម័នថ្មី សម្រាប់ឆ្នាំ២០៣០ និងនៅដើមឆ្នាំក្រោយទៀត។

សេចក្តីថ្លែងការណ៍ បានអំពាវនាវឱ្យបញ្ឈប់រោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលខ្វះវិធានការកាត់បន្ថយការបំភាយឧស្ម័ននៅដើមឆ្នាំ២០៣០ ឬស្របទៅតាមគោលដៅនៃការកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១,៥អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម។

ដើម្បីពង្រីកសមត្ថភាពថាមពលកកើតឡើងវិញបីដង នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០ សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យបង្កើនការផ្ទុកថាមពលនៅក្នុងវិស័យថាមពលតាមរយៈថ្មផ្ទុក និងវិធីសាស្រ្តផ្សេងទៀតរហូតដល់ ១.៥០០ ជីហ្គាវ៉ាត់ ដែលនេះ គឺច្រើនជាងកម្រិតបច្ចុប្បន្ន៦ដង។

សេចក្តីថ្លែងការណ៍និយាយថា ប្រទេស G7 មានផែនការកាត់បន្ថយការបំភាយឧស្ម័នពីយានយន្តតាមវិធីជាច្រើន និងពង្រឹកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកថ្មរថយន្តអគ្គិសនី។ ក្រុមប្រទេសទាំង៧ ក៏មានគម្រោងប្រើវិធីផ្សេងៗទៀតដើម្បីប្រមូលទិន្នន័យអំពីកាកសំណល់ប្លាស្ទិកនៅក្នុងមហាសមុទ្រ ហើយ សេចក្តីថ្លែងការណ៍ ត្រូវបានគេរំពឹងថានឹងអនុម័តនៅថ្ងៃអង្គារនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm